បាល់ទាត់

អ្នកគ្រូជួយជម្រើសជាតិនារីអាមេរិក លើកពាន World Cup ២សម័យកាល ប្រកាសលាលែងពីតំណែង

អ្នកស្រី Jill Ellis ដែលជាគ្រូបង្វឹកជម្រើសជាតិនារីសហរដ្ឋអាមេរិក បានប្រកាសថានឹងចែកផ្លូវជាមួយជម្រើសជាតិជើងឯក World Cup ឆ្នាំ២០១៩ នេះនាអំឡុងខែតុលា ខាងមុខ ពោលគឺនៅក្រោយការប្រកួតមិត្តភាពទល់ជម្រើសជាតិនារីកូរ៉េខាងត្បូង។

យោងតាមសេចក្តីប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់សហរដ្ឋអាមេរិក បានឲ្យដឹងថា ការណាត់ប្រកួតមិត្តភាពរវាងក្រុមជម្រើសខ្លួន ទល់នឹងក្រុមជម្រើសជាតិនារីកូរ៉េខាងត្បូង នាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ ខាងមុខនារដ្ឋ  North Carolina គឺជាការប្រកួតចុងក្រោយរបស់អ្នកស្រី Jill Ellis 

អ្នកស្រីវ័យ៥២ឆ្នាំខាងលើ បានទទួលតំណែងគ្រូបង្គោលជម្រើសជាតិនារីតាំងពីឆ្នាំ២០១៤ និងបានជួយឲ្យជម្រើសជាតិនារីមួយនេះទទួលបានពានរង្វាន់ជើងឯក FIFA Women’s World Cup ២សម័យកាលជាប់គ្នា ពោលគឺក្នុងឆ្នាំ២០១៥ និងឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះតែម្តង។ ក្រៅពីនេះ អ្នកស្រីក៏ធ្លាបជួយឲ្យលើកពាន CONCACAF Women’s Championship ឆ្នាំ២០១៤ និងពាន Algarve Cup ឆ្នាំ២០១៥ រួមផង៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628