Manchester United ប្រកាស​ចុះហត្ថលេខាយក Harry Maguire ជា​ផ្លូវការ

Manchester United បាន​បញ្ជាក់ក្នុងវេបសាយផ្លូវការរបស់​ខ្លួន​ពី​ការ​ចុះ​កុងត្រា​យក​ខ្សែការពារ Harry Maguire ពីក្លិប Leicester City ជា​ផ្លូវ​ការ​ហើយនៅ​ប៉ុន្មាន​នាទី​មុន​នេះ។

តាម​ការ​បញ្ជាក់​របស់​ក្លិប! Harry ចុះ​កុង្តរា​រយៈ​ពេល​៦​ឆ្នាំហើយ​មាន​ជម្រើស​បន្ត​មួយរដូវ​កាល​ទៀត។ ខ្សែការពារជម្រើស​ជាតិ​អង់គ្លេស​វ័យ​២៦​ឆ្នាំ​បាន​ចូលរួម​ជាមួយ Leicester City កាល​ពី​ឆ្នាំ​២០១៧​ហើយ​បង្ហាញខ្លួន​បាន​៧៦​ប្រកួត​និង​រក​បាន​៥​គ្រាប់។

អំឡុងស៊ីញេកុងត្រានេះ​ Maguire និយាយ​បែប​នេះ៖” ខ្ញុំសូម​ប្រកាស​ថា​ខ្ញុំ​បាន​ចុះកុងត្រា​ជាមួយក្លិប ដ៏​អស្ចរ្យ។ ខ្ញុំ​ឆ្លង​កាត់​ពេល​វេលាជា​ច្រើន​នៅ​ Leicester ហើយ​ក៏​សូម​អរគុណ​ដល់​គ្រប់​គ្នា​នៅ​ក្លិប អ្នក​គាំទ្រសម្រាប់​ការ​ជ្រោមជ្រែងក្នុង​រយៈ​ពេល​២​រដូវ​កាល​កន្លង​មក។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី!​ពេល​ដែល Manchester United មក​គោះទ្វារ​ផ្ទះ​របស់​ខ្ញុំ វាជាឱកាស​ដ៏​ល្អកម្ររក​បាន​ណាស់”។

“​បន្ទាប់​ពីសន្ទនាជាមួយ​អ្នក​ចាត់​ការ ខ្ញុំ​ពិត​ជា​រំភើប​អំពី​ទស្សនៈវិស័យ​និង​គម្រោងសម្រាប់​ក្រុម។​វា​ច្បាស់​ណាសដថា Ole កំពុង​សាងសង់ក្រុមដើម្បី​ឈ្នះ​ពាន។ ពេលនេះ​ខ្ញុំ​កំពុងទន្ទឹម​រងចាំជួប​ជាមួយមិត្តរួម​នក្រុមថ្មី​ហើយ​ចាំ​រដូវ​កាល​ចាប់​ផ្ដើម”។

ចំណែកលោក Ole វិញ​និយាយ​ដែរ​ថា៖” Harry គឺ​ជា​ខ្សែការពារកណ្ដាល​ល្អបំផុត​ក្នុង​ការ​ប្រកួត​នា​ពេល​បច្ចុប្បន្ន​នេះ​ហើយ​ខ្ញុំ​ប្រកាស​ថា​យើង​បាន​យក​ត្ថលេខា​របស់​គាត់​បាន​ហើយ។ គាត់​ជា​កីឡាករដ៏​ល្អ​ហើយគាត់​ជា​កាដូ​ដ៏​ខ្លាំង​មួយ​នៅ​លើ​ទីលាន ជាមួយ​នឹងគុណភាព ការ​អត់​ធ្មត់ ក្រោម​សម្ពាធគ្រប់​យ៉ាង គ្រប់​គ្រងបាល់បានល្អ​ហើយ​ចំណេញ​ទាំង​ក្នុង​ប្រអប់​គ្រោះ​ថ្នាក់​របស់​យើង​និង​គូប្រកួត។ ខ្ញុំ​អាច​ឃើញ​គាត់​នឹង​សាកសម​សម្រាប់​ក្រុម​យើង​ទាំង​ក្រៅ​និង​ក្នុង​ទីលាន”។

” គាត់​ជាមនុស្សល្អម្នាក់​ហើយ​នេះ​គឺ​ជា​ការ​បន្ថែម​ដ៏​អស្ចារ្យ​មក​កាន់​ក្លិប។ ខ្ញុំសូម​ស្វាគម Harry មក​កាន់ Manchester United ហើយ​យើង​កំពុងទន្ទឹងរង់ចាំធ្វើ​ការ​ជាមួយគាត់ ខណៈ​ដែល​យើង​រៀបចំ​ក្រុមសម្រាប់​រដូវ​កាល​ថ្មី”៕

 

 

 

 

Loading...