បាល់ទាត់

Gary Cahill រកបានក្លឹបថ្មីឈរជើង ពោលគឺនៅ Premier League ដដែល

ក្លឹបក្របខណ្ឌ Premier League នោះគឺ Crystal Palace បានប្រកាសចុះកិច្ចសន្យាយកអតីតខ្សែការពារវីរៈបុរសតោខៀវ Chelsea ពោលគឺ Gary Cahill លើកិច្ចសន្យារយៈពេល២ឆ្នាំ។

កីឡាករសញ្ជាតិអង់គ្លេសវ័យ៣៣ឆ្នាំខាងលើ បានយល់ព្រមស៊ីញ៉េរកិច្ចសន្យាថ្មីចូលរួមជាមួយ Crystal Palace ដោយគ្មានតម្លៃខ្លួន ក្រោយពីការចាកចេញពីទឹកដី Stamford Bridge ពេលបញ្ចប់រដូវកាលមុនមកនេះ។

Gary Cahill បានល្បីឈ្មោះបោះសម្លេងក្រោយចូលរួមជាមួយ Chelsea តាំងពីរដូវកាល២០១១/២០១២ ដោយនៅទីនោះចំនាយ៧រដូវកាលកន្លះ បានបង្ហាញខ្លួនសរុប ២៩០ដង និងរកបាន២៥គ្រាប់ក្នុងនាមជាខ្សែការពារផងដែរ។ ក្រោយការចាកចេញរបស់ John Terry គាត់ក៏ទទួលបានងារជាប្រធានក្រុមតែម្តង ប៉ុន្តែសោកស្តាយរដូវកាលមុននេះបានបង្ហាញខ្លួនលើទីលានសរុបតែ៨លើកប៉ុណ្ណោះ និងពេលបញ្ចប់រដូវកាលក្លឹបក៏មិនបានផ្តល់កិច្ចសន្យាថ្មីឲ្យថែមទៀត៕

 

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628