ថ្មីម្តងទៀត! Rooney ពិតជាចង់ត្រឡប់មកអង់គ្លេសវិញមែន ក្នុងនាមជាគ្រូជំនួយ Derby County

អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស និងក្លឹបបិសាចក្រហម Manchester United ពោលគឺ Wayne Rooney ពិតជាបង្ហាញចេតនាវិលត្រឡប់មកទឹកដីអង់គ្លេសវិញឆាប់ៗ ពិតមែន និងក្នុងតួនាទីជាគ្រូជំនួយ។

កាលពីប៉ុន្មានថ្ងៃមុននេះ ក៏បានលេចចេញនូវព័ត៌មានជាច្រើនចុះផ្សាយពីចេតនាវិលទ្រឡប់មកទឺកដី Old Trafford ដោយរូបគាត់ចង់ធ្វើជាគ្រូជំនួយរបស់លោក Ole Gunnar Solsjkaer ផងដែរ។

ហើយនៅក្នុងថ្ងៃនេះ បើយោងតាមការចេញផ្សាយរបស់ Sky Sports បានបង្ហាញទៀតថា Wayne Rooney ពិតជាបានហោះហើរមកជួបលោក Phillip Cocu ដែលជាអ្នកចាត់ការទូទៅក្លឹប Derby County ថ្មី ដោយបានពិភាក្សាពីចេតនាចង់មកធ្វើជាគ្រូជំនួយនៅទីនោះរួមផង។

តាមប្រភពដដែល លោក Cocu បានថ្លែងប្រាប់ គឺពិតជាម្ចាស់រកគ្រាប់បាល់ច្រើនបំផុតរបស់ក្លឹប Manchester United ខាងលើ ពិតជាបានពិភាក្សារឿងរ៉ាវនេះប្រាកដមែន ប៉ុន្តែមិនអាចទាន់យកជាការបានព្រោះវាអាស្រ័យលើកិច្ចសន្យារបស់ Wayne Rooney ជាមួយក្លឹបសហរដ្ឋអាមេរិក DC United ដែលនៅសល់២រដូវកាលទៀត ខណៈខ្សែប្រយុទ្ធរូបនេះក៏ត្រូវពិភាក្សាជាមួយម្ចាស់ក្លឹប Derby County ផងនោះ៕

Loading...