អាយ៉ៃឆ្លងឆ្លើយរវាង Van Dijk និង Maguire កាន់​តែ​ក្ដៅខណៈខ្សែការពារ Liverpool ថា កាន់​តែ​ថ្លៃកាន់តែមានសម្ពាធ

Virgil van Dijk បានព្រមាន Harry Maguire ថា ការផ្ទេរ​មក Manchester United មាន​ន័យ​ថា​រូប​គេ​បង្កើត​សម្ភាធឲ្យ​កាន់​តែ​ខ្លាំង​បន្ទាប់​ពី​ក្លាយ​ជា​ខ្សែការពារ​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​គេ​បំផុត​ក្នុង​ពិភពលោក។

Maguire បានផ្ទេរ​ចេញ​ពី Leicester Cityមក​កាន់​ក្លិប​យក្ស  Premier League មួយ​នេះ​ក្នុង​តម្លៃ​៨៥លាន​ផោន​បន្ទប់​ពី​មាន​ព័ត៌មាន​ចចាមអារ៉ាម​អស់ពេល​ដ៏​យូរ។ ខ្សែការពារ​ជម្រើស​ជាតិ​អង់គ្លេស​បាន​ចុះកុងត្រា​៦ឆ្នាំ​និង​មាន​ជម្រើស​បន្ត​មួយ​រដូវ​កសល​ទៀតនៅ Old Trafford។

ការ​ផ្ទេរ​នេះ​គឺ​មានន័យ​ថាលើស​តម្លៃ​ខ្លួន​ ៧៥លានផោនរបស់ខ្សែការពារ Liverpool កីឡាករ Van Dijk កាល​ពី​ខែ​មករាឆ្នាំ​២០១៨។ Van Dijk បាន​ជួយ Liverpool ឈ្នះ​ពាន Champions League ក្នុង​រដូវ​កាល ២០១៨-២០១៩ ខណៈរូប​គេ​បាន​ដឹង​ថា​កាល​ណា​តម្លៃខ្លួន​កាន់​តែ​ខ្ពស់​សម្ភាធក៏​កាន់​តែ​ច្រើន​ដែរ​ពេល​លេង​មិន​បាន​ល្អ ខណៈ​ការ​និយាយ​បែប​នេះគឺ​ជា​ការ​ព្រមាន​ដល់​ Maguire។

” ជូនពរគាត់​មាន​សំណាង​ល្អ! ខ្ញុំ​មិន​អាច​និយាយអ្វីពី​នេះ​បាន​ច្រើន​ទេ គ្រាន់​តែ​ថា​ពេល​វេលា​តែ​ងតែង​ទៅ​មុខ អ្វី​ៗ​តែងតែផ្លាស់ប្ដូរ”។

” នោះ​គឺ​ជា​ទីផ្សារដោះដូរ។ គាត់​គ្មានឥទ្ធិពលអ្វីទៅ​លើ​ទីផ្សារ​នោះ​ទេ ប៉ុន្តែខ្ញុំ​ជូន​ពរគាត់​ឲ្យ​លេង​បាន​ល្អ។ កាន់​តែ​ថ្លៃ​កាន់​តែ​មាន​សម្ពាធ ប៉ុន្តែវា​មិន​ផ្លាស់ប្ដូរ​ច្រើន​នោះ​ទេ ពី​ព្រោះអ្នក​តែ​ងតែមាន​សម្ពាធពេល​នៅ​ជាមួយក្លិប​ធំ​ដូច​ជា Manchester United។​ប៉ុន្តែ​ខ្ញុំ​ជូន​ពរ​គាត់”។

” គ្រាន់​តែផ្ដោត​ទៅ​លើ​អ្វី​ដេល​អ្នក​ស្រឡាញ់ចង់​ធ្វើ​ហើយ​លេង​ឲ្យ​បាន​ល្អបំផុតក្នុង​ការ​ប្រកួត។​បង្ហាញគុណភាពរបស់​អ្នកលើ​ទីលាន​រីករាយជាមួយការ​ប្រកួតដែល​អ្នក​កំពុង​លេង​ហើយ​កុំគិត​អ្វី​ផ្សេង។ វា​មិន​ងាយស្រួល​នោះ​ទេ​ដើម្បី​បិទបញ្ចប់​សម្ពាធទាំងអស់។ តាម​គំនិត​ខ្ញុំ! ខ្ញុំ​ចូល​ចិត្តដាក់​បញ្ហា​ទៅ​ម្ខាង​ទៀត។ ចាក​ចេញ​ពី​រឿង​ឥតប្រយោជន៍ ហើយ​ផ្ដោតសំខាន់​លើ​ការ​លេង​បាល់​របស់​អ្នក​អ្វី​ដេល​ត្រូវ​ធ្វើ អ្វី​ដែល​ត្រូវ​បោះ​បង់។​នោះ​ហាក់​ដូចជាព្រះប្រទាន​ពរ​អញ្ចឹង”៕

 

powered by

Loading...