AFF U18៖ គ្រូបង្វឹកកម្ពុជាថា ទោះពេលវេលារៀបចំក្រុមតិចក៏ដោយ តែលោកសន្យានឹងធ្វើឲ្យល្អបំផុត

គ្រូបង្គោលជម្រើសជាតិកម្ពុជាឈុតក្រោម១៨ឆ្នាំ នោះគឺលោក Koji Gyotoku ដែលកំពុងដឹកនាំក្រុមទៅចូលរួមព្រឹត្តិការណ៍ AFF U18 Next Media Cup ២០១៩ នាប្រទេសវៀតណាម បានផ្តល់កិច្ចសម្ភាសន៍ដោយសន្យានឹងធ្វើឲ្យបានលទ្ធផលល្អបំផុតមួយ។

ថ្លែងក្នុងសន្និសីទកាសែតមុនការប្រកួតមកដល់នាថ្ងៃស្អែកនេះសម្រាប់កម្ពុជា U18 បុរសជនជាតិជប៉ុនវ័យ៥៤ឆ្នាំខាងលើបានឲ្យដឹងថាៈ

៉ ដ្បិតខ្ញុំពុំទទួលបានពេលវេលាវែងសម្រាប់រៀបចំក្រុមទាំងមូល ប៉ុន្តែរឿងម៉្យាងដែលខ្ញុំអាចសន្យាគឺនឹងជួយក្រុមពួកយើងធ្វើឲ្យបានលទ្ធផលល្អបំផុតមួយ។ កីឡាករភាគច្រើនរបស់ពួកយើងគឺចេញពីថ្នាល់យុវជន។  ៉ 

កម្ពុជា U18 ស្ថិតនៅក្នុងពូល B ដែលត្រូវតតាំងប្រជែងជាមួយ ម្ចាស់ផ្ទះវៀតណាម ថៃ អូស្ត្រាលី សិង្ហបុរី និងម៉ាឡេស៊ី។ ខណៈការប្រកួតបើកឆាកដំបូងនៅថ្ងៃស្អែកនេះ ត្រូវជួបជាមួយក្រុមជើងខ្លាំងអូស្ត្រាលី៕

Loading...