លទ្ធផលចុងក្រោយ Zappacosta មិនស្ថិតនៅក្នុងជម្រើសរបស់លោក Lampard ឡើយ

ទីបំផុត! ក្លឹបតោខៀវ Chelsea បានបញ្ជាក់ពីអនាគតរបស់កីឡាករ Davide Zappacosta ពោលគឺអនុញ្ញាតិឲ្យត្រឡប់ទៅកន្លែងឈរជើងថ្មីនៅទឹកដីអ៊ីតាលីវិញ។

តាមការចេញផ្សាយរបស់ Telegraph បានបង្ហាញថា អ្នកចាត់ការទូទៅថ្មីរបស់ Chelsea ពោលគឺលោក Frank Lampard បានសម្រេចចិត្តជ្រើសរើសខ្សែការពារស្លាបស្តាំវ័យក្មេង Reece James ជាជម្រើសទី២ នៅកៅអីបម្រុងជំនួសប្រធានក្រុម Cesar Azpilicueta 

ចំណែកឯ Davide Zappacosta ត្រូវបានអនុញ្ញាតិឲ្យស្វែងរកក្លឹបថ្មីនៅប្រទេសកំណើតរបស់គាត់ ដោយក្លឹបនឹងអនុញ្ញាតិឲ្យចាកចេញទៅបើទោះជាក្នុងលក្ខខណ្ឌខ្ជីជើងក៏បាន ឬបើត្រូវរ៉ូវតម្លៃផ្ទេរចេញក៏បាន។

យ៉ាងណាក្តី! កីឡាករវ័យ២៧ឆ្នាំរូបនេះនៅសល់រយៈពេល៣សប្តាហ៍ទៀតដើម្បីស្វែងរកក្លឹបថ្មីឈរជើង ពោលគឺនៅមុនថ្ងៃទី០២ ខែក្រោយនេះ ដែលជាថ្ងៃបិទបញ្ចប់រដូវកាលដោះដូរកីឡាករតំបន់អឺរ៉ុប។ តែនៅក្នុងករណីរកក្លឹបថ្មីពុំបាននោះទេ ម្ចាស់អាវលេខ២១រូបនេះ ក៏អាចស្នាក់នៅបន្តជាមួយ Chelsea ដូចគ្នា៕

Loading...