គ្រូ​បង្វឹក​ U-18 ​វៀតណាម​ថា លទ្ធផល​លេង​ទល់ម៉ាឡេស៊ីមិនសំខាន់ រឿង​សំខាន់​បំផុត​គឺអភិវឌ្ឍន៍កីឡាករវ័យក្មេង

ក្រុម​ជម្រើស​ជាតិវៀតណាម​វ័យ​ក្រោម​១៨​ឆ្នាំ​ដែល​ជា​ម្ចាស់​ផ្ទះ​បាន​ត្រៀមខ្លួន​ហើយក្នុង​ការ​ប្រឈម​មុខ​ជាមួយ​ម្ចាស់​ជើង​ការពារ​ដំណែងជើងឯក ម៉ាឡេស៊ី ក្នុង​ការ​ប្រកួតដំបូង​ក្នុងពាន​រង្វាន់ ASEAN Football Federation (AFF) U18 Championship (AFF NEXT MEDIA CUP) នៅ​កីឡដ្ឋាន Thong Nhat Stadium ក្នុងក្រុង Ho Chi Minh នៅ​ថ្ងៃ​ទី​០៧​ខែសីហា។

Coach Hoang Anh Tuan speaks at the press conference. (Photo: Vietnam Football Federation)

លោក Hoang Anh Tuan បាន​និយាយ​ក្នុង​សន្និសីទកាសែត​មុន​ការ​ប្រកួត​កាល​ពី​ម្សិលមិញថា៖” វៀតណាម​ក៏​មិន​ងាយស្រួល​ដែរ ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ។​យើងនឹង​ព្យាយាមឲ្យ​អស់ពី​លទ្ធភាពដើម្បី​ឡើង​ទៅ​ដល់​វគ្គផ្ដាច់ព្រ័ត្រ”។

“វៀតណាមមានពេល​ជាង​មួយ​ខែដើម្បីរៀប​ចំសម្រាប់​ព្រឹត្តិការណ៍​នេះ។ យើង​ជួប​ការ​លំបាកខណៈ​ដែលកីឡាកររបស់​យើង​ភាគ​ច្រើន​ជាប់​ភារកិច្ច​ក្នុង​ក្របខណ្ឌ National Second Division Tournament ហើយ​ជាប់​រវល់​បញ្ចប់​ថ្នាក់​វិទ្យាល័យរបស់​ពួក​គេ។ អញ្ចឹង​ក៏ដោយ! សម្រាប់ពេល​នេះ ខ្ញុំពេញ​ចិត្តជាមួយរៀប​ដែល​កូនក្រុមរបស់​ខ្ញុំ​ធ្វើ​ការ”។

សម្រាប់​វៀតណាម! លទ្ធផល​ជាមួយ​ម៉ាឡេស៊ី​មិនសំខាន់​នោះ​ទេ។​យើង​នឹង​ផ្ដោតសំខាន់​ទៅ​លើ​ការ​អភិវឌ្ឍន៍យុវជន។​ប៉ុន្តែយើង​ប្រឹង​ត្រែង​គ្រប់​ការ​ប្រកួតដើម្បី​សម្រេច​បាន​ឲ្យ​ល្អបំផុត”។

វៀតណាម​ស្ថិត​ក្នុង​ពូល B​ ដែល​គេ​ចាត់​ទុក​ថា​ជា​ពូលមរណៈ​រួម​មាន​ក្រុម U18 អូស្រ្តាលី​និង​ថៃ​ដែល​ខ្លាំង​ជាង​គេ​ហើយ​ក៏​មាន​ក្រុម​ដទៃ​ទៀត​ដែល​មិនន​ងាយ​ស្រួល​ក្នុង​ការ​យក​ឈ្នះ​មាន​ដូចជា កម្ពុជា សិង្ហបុរី និង​ម៉ាឡេស៊ី៕

 

 

 

 

 

Loading...