Man Utd បដិសេធ​​ឱកាស​ខ្ចី​ជើង Neymar ពី ​PSG

Manchester United ត្រូវ​បាន​គេ​ដឹង​ថា​មាន​​ឱកាស​ក្នុង​ការ​យក​ Neymar ពី​PSG ក្នុង​លក្ខខណ្ឌខ្ចី​ជើង​កាល​ពី​ទីផ្សារ​ដោះដូរ​កីឡាករ​ទើប​នឹង​បើក​ប៉ុន្តែ​ពួក​គេ​បាន​បដិសេធឱកាស​នេះ។

ទើប​តែចំណាយ​ពេល​២​ឆ្នាំ​ជាមួយ​ម្ចាស់​ជើងឯក​ Ligue 1 ក្នុង​នាម​ជា​កីឡាករ​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​គេ​ក្នុង​ពិភពលោក Neymar កំពុង​រក​ផ្លូវ​រត់​ចេញ​ពី​កីឡដ្ឋាន Parc des Princes​ហើយ​ចង់​ទៅ​លេង​នៅក្លិប​ចាស់ Barcelona វិញ។

អញ្ចឹង​ក៏​ដោយ! ប្រភព​មួយចំនួន​នៅ​អេស្ប៉ាញ​បាន​បញ្ជាក់​ថា​បញ្ហាស្មុគស្មាញ​រៀង​ហិរញ្ញវត្ថុនៅ​កីឡដ្ឋាន  Camp Nou បាន​ធ្វើ​ឲ្យ​ PSG រើដ​យក​ជម្រើសផ្សេង​ដើម្បី​ចង់​ជើង​មិន​ឲ្យ​ខ្សែប្រយុទ្ធប្រេស៊ីល​ចាក​ចេញ។

តាម​ប្រភព Sport English, PSG បាន​ទាក់ទងជាមួយ Man Utd ប៉ុន្តែ​ក្លិប​នៅ​ Premier League មួយ​នេះមិនន​បាន​ចាប់​អារម្មណ៍ដាក់​សំណើរ​យក​កីឡាករ​វ័យ២៧​ឆ្នាំ​នោះ​ឡើយ សូម្បី​តែ​ត្រឹម​ខ្ចី​ជើង។ Real Madrid ក៏​មាន​ព័ត៌មាន​ជាប់​ទាក់ទង​ក្នុង​ផ្ទេរ​យក​កីឡាករម្នាក់​នេះ​ដែរ​ប៉ុន្តែ​ក្លិប​យក្ស Laliga មួយ​នេះមិន​អាច​ប្រឹង​រក​លុយ​ដ៏​ច្រើន​ខ្ជះខ្ជាយ​ទៅ​លើ​កីឡាករបន្ថែម​ទៀត ពិសេស​រឿង​ប្រឆាក់​ឈ្នួល​ហ្នឹង​តែ​ម្ដង។ ប៉ុន្តែ​បើ​កីឡាករ​រូបនេះ​ព្រមកាត់​បន្ថយប្រាក់​ឈ្នួល​នោះ​អាច​និយាយបាន។

និយាយ​ពី​កុងត្រា​របស់ Neymar វិញ​នៅ​សល់​ជាមួយ​​ Paris Saint-Germain ដល់​ទៅ​៣​ឆ្នាំ​ទៀតឯណោះ៕

ប្រភព៖ Sportmole

Loading...