ផ្លូវការ៖ លីគកំពូលឥណ្ឌា ត្រូវដាក់បញ្ចូលទៅក្នុង FIFA20 របស់ EA Sports

វាជារឿងដ៏អស្ចារ្យសម្រាប់អ្នកគាំទ្រលីគកំពូលឥណ្ឌា ដែលត្រូវបានដាក់បញ្ចូលជាផ្លូវការនៅក្នុង Game : FIFA20 ដែលគម្រោងនឹងចេញនៅក្នុងខែកញ្ញា ឆ្នាំនេះ។

ការដាក់បញ្ចូលនេះ ត្រូវបានបង្កើតឡើងដោយមានការពិភាក្សា និងពិនិត្យ​ពីសំណាក់ភាគីសងខាងត្រឹមត្រូវ ពោលគឺខាងតំណាងលីគកំពូលឥណ្ឌា ជាមួយនឹងភ្នាក់ងារអភិវឌ្ឍន៍ EA Sports តែម្តង។

បើតាមការបញ្ជាក់ពីសារព័ត៌មានល្បីរបស់ឥណ្ឌា Khel Now បានឲ្យដឹងថា ការដាក់បញ្ចូលខាងលើនេះគឺបូករួមទាំងការបង្កើតឡើងនូវកីឡាករឈ្មោះពិតប្រាកដ កីឡដ្ឋាន គ្រប់ៗក្លឹបនៅលីគកំពូលឥណ្ឌា៕

Loading...