Pep ជឿថារដូវកាលនេះ Arsenal, Spur, Chelsea និង Man Utd សុទ្ធតែអាចប្រជែងតំណែងជើងឯក

លោក Pep Guardiola បានបញ្ចេញមតិជឿថា នៅ Premier League រដូវកាលនេះគឺមានក្លឹបធំៗ ប្រជែងតំណែងជើងឯកគ្នា ពោលគឺមិនត្រឹមមានតែ២ក្លឹបមានឳកាសច្រើនជាងគេដូចរដូវកាលមុនឡើយ។

គួរឲ្យដឹងថាក្លឹប Manchester City ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅសញ្ជាតិអេស្ប៉ាញខាងលើ បានរក្សាតំណែងជើងឯករបស់ខ្លួនបានជោគជ័យនារដូវកាលមុននេះ ក្រោយការតាមប្រកៀកប្រកិតរបស់ហង្សក្រហម Liverpool ។

ថ្លែងក្នុងកិច្ចសម្ភាសន៍ ក្រោយផ្តួល Liverpool សារជាថ្មីនៅក្នុងពានបើករដូវកាលអង់គ្លេស បុរសវ័យ៤៨ឆ្នាំខាងលើបានឲ្យដឹងថា៖

៉ ខ្ញុំមិនប្រាកដថាមានក្លឹប២ដែលមានឳកាសច្រើនដូចរដូវកាលមុននោះទេ។ ខ្ញុំគិតថា Man Utd, Chelsea, Arsenal និង Tottenham Hotspur គឺពួកគេក៏ត្រៀមខ្លួនល្អដូចគ្នា។ ដូច្នេះខ្ញុំគិតថា រដូវកាលនេះនឹងមានការប្រកួតប្រជែងខ្លាំង៕  ៉ 

Loading...