របាយការណ៍ចុងក្រោយ! Juventus ឯកភាពលក់ Paulo Dybala ឲ្យ Spurs តម្លៃ ៧៨លានដុល្លារ

Tottenham បានក្លាយជាក្លិបចុងក្រោយមានព័ត៌មានជាប់ទាក់ទងក្នុងការផ្ទេរយក Paulo Dybala ពី Juventus ខណៈកាសែត Onefootball ថា ក្លិបទាំងពីរឈានដល់កិច្ចព្រមព្រៀងនិងឯកភាពគ្នាហើយ។

ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីនបានបដិសេធផ្ទេរមកលេងនៅ Manchester United ក្នុងរដូវក្ដៅនេះប៉ុន្តែក្លិបក្នុងPremier League មួយទៀតបានដាក់លុយដល់លើតុឲ្យរូបពិចារណា។ កាអ្នកជំនាញសរសេរសែត Skysport Italia លោក Gianluca Di Marzio បញ្ជាក់ថា Spurs បានដាក់លុយមួយកញ្ចប់ស្នើសុំទិញយកកីឡាករវ័យ២៥ឆ្នាំចំនួន៧០លានអឺរ៉ូ។

ចំនួនប៉ុណ្ណេះ បានធ្វើឲ្យ Juventus ចាប់ផ្ដើមពិចារណាហើយគេដឹងថាក្លិបសេះបង្កង់កំពុងបើកផ្លូវឲ្យ Spurs ចូលមកចចារកាន់តែងាយស្រួល។ ពេលនេះមានការរាយការណ៍បន្ថែមថា Dybala យល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនមួយចំនួន និងផ្ទេរមកក្លិបមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដុងដែលនេះបានធ្វើឲ្យ​ Man Utd ហាក់ខកចិត្តខ្លាំងតែម្ដង។

តម្រូវការប្រាក់ឈ្នួលខ្ពស់ពេកបានធ្វើឲ្យដំណើរការមក Old Trafford ត្រូវរាំងផ្លូវ ព្រោះបិសាចក្រហមគ្មានលទ្ធភាព។ ចំណែក Spurs ត្រូវបានគេឃើញថាបន្ថែមតំបន់ប្រយុទ្ធរបស់ខ្លួនឲ្យមុតសម្រាប់រដូវកាលថ្មី ខណៈដែលទីផ្សារដោះដូរកីឡាករបិទថ្ងៃស្អែកនេះហើយ៕

Loading...