អតីតខ្សែប្រយុទ្ធ Man Utd, At. Madrid កីឡាករ Diego Forlan ប្រកាសព្យួរស្បែកជើងពិភពបាល់ទាត់​ហើយ

អតីត​កីឡាករ​ជម្រើស​ជាតិ​អ៊ុយរូហ្គាយ​និង​ក្លិប​បិសាច​ក្រហម Manchester United កីឡាករ Diego Frolan បាន​ប្រកាស​ពី​ការ​ឈប់​លេង​បាល់​ទាត់អាជីពជា​រៀង​រហូត​ហើយ។

Forlan មាន​វ័យ​៤០​ឆ្នាំ​លេង​ឲ្យ​ក្លិប​ Kitchee របស់​ហុងកុង​ចុងក្រោយបំផុត​ហើយ​រូប​គេ​បាន​ផ្អាក​លេង​បាល់​តាំង​ពីខែឧសភាឆ្នាំមុន​មក​ម្ល៉េះ។ អតីត​កីឡាករ​ម្នាក់នេះ​ក៏​ធ្លាប់លេង​នៅ Interនិង​ Villarreal ផង​ដែរ ខណៈ​ក្លិប​ជោគជ័យជាង​គេ​គឺ Atletico Madrid តែ​យ៉ាង​ណា​លោក​បាន​ប្រកាស​បញ្ចប់​អាជីព​កាល​ពី​ម្សិលមិញ។

Forlan និយាយក្នុង​កាសែត Telemundo ថា៖” វា​ពិត​ជាមិនងាយស្រួល​នោះ​ទេ ប៉ុន្តែ​ខ្ញុំបាន​ដឹងថា​វា​នឹង​មក​ដល់”។

“ខ្ញុំ​បាន​សម្រេច​ចិត្តឈប់​លេងបាល់​ទាត់​អាជីព​ហើយ។

អតីតកីឡាករ​វ័យ ៤០​ឆ្នាំ បាន​ចាប់​ផ្ដើម​អាជីព​នៅក្លិប Independiente ក្នុង​ប្រទេស​អាហ្សង់ទីន មុនពេល​ផ្ទេរ​មក​លេង​នៅ​ Manchester United ក្នុង​ខែ​មករា​ឆ្នាំ​២០០២។  គាត់​បាន​ឈ្នះ​ពាន Premier League ជាមួយ Manchester United ក្នុង​ឆ្នាំ​២០០២/២០០៣ហើយ​ពាន FA Cup មុន​ពេល​ពេល​ផ្ទេរ​ទៅ​លេង​នៅ Villarreal នៅ​ឆ្នាំ​២០០៤។

រូប​គេ​លេង​បាន​ល្អ​និង​ជោគជ័យបំផុត​នៅ​អេស្ប៉ាញ​ដោយ​រក​បាន​១២៨​គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន​២៤០​ប្រកួត​ឲ្យ​ក្លិប​២​គឺ Villarreal និង Atletico Madrid ខណៈ​ដែល​រូប​គេជួយក្លិប​ខ្លាឃ្មុំ​ក្រហម At. Madrid ឈ្នះ​ពាន​ Europa League នៅ​ឆ្នាំ​២០០៩/២០១០។ រដូវ​កាល​ល្អបំផុតគឺ ២០០៨/០៩ពេល​ដែល​រូប​គេស៊ុត​បញ្ជូល​ទី​៣២គ្រាប់​ក្នុង​ការ​ចូល​លេង​លីគ៣៣​ប្រកួតឲ្យ​ក្លិប​ដោយ​យក​ឈ្នះ​ Samuel Eto’o របស់ Barcelona និង David Villa របស់ Valencia ឈ្នះស្បែក​ជើង​មាស។

បន្ទាប់​ពី​ចំណាយ​ពេលនៅ ​Internacional, Cerezo Osaka, Penarol, Mumbai City និង Kitchee គាត់​ក៏ប្រកាស​ចូលនិវត្តន៍តែម្ដង៕

 

Loading...