សៀង ចន្ធាផ្ដល់​កាដូឲ្យ​អ្នក​គាំទ្រកម្ពុជា​បាន​មួយគ្រាប់ ក្នុង​លទ្ធផលU-18 កម្ពុជា​ចាញ់ U18 អូស្រ្តាលី៥​ទល់​១

ក្រុមជម្រើស​ជាតិ​កម្ពុជា​វ័យ​ក្រោម​១៨​ឆ្នាំ​បាន​ប្រកួតចាញ់​ក្រុមជម្រើស​ជាតិអូស្រ្តាលី​វ័យ​ក្រោម​១៨​ឆ្នាំក្នុងលទ្ធផល​៥ទល់​១​នា​ការ​ប្រកួត​បើកឆាក​ពាន​រង្វាន់ AFF U-18 Next Media Cup 2019 ក្នុង​កីឡដ្ឋាន Thong Ngat Stadium។

ក្រុមកម្ពុជា​របូត​គ្រាប់​បាល់​ដល់​ទៅ៤​គ្រាប់​នៅ​វគ្គ​ទី​១ពិសេស​នៅ​ដើមវគ្គ កម្ពុជា​បាន​ធ្វើឲ្យរបូតគ្រាប់បាល់​ដល់​ទី​២​គ្រាប់​ត្រឹម​១៥​នាទី​ដំបូងដែល​សុទ្ធតែ​ជា​បាល់​រៀប​ចំហ្វ្រីឃីគ និង​បាល់​ទាត់​ពី​ជ្រុង។ ចុង​វគ្គ​ទី​១​កម្ពុជា​ហាក់​លេង​ល្អ​ឡើង​វិញបន្តិច​ ប៉ុន្តែ​យ៉ាងណា! កម្ពុជា​របូត​២​គ្រាប់​បន្ថែម​ទៀត ៤​គ្រាប់​នេះ​បន្ត​រហូត​ដល់​ចប់​វគ្គ​ទី​១។

ចូល​វគ្គ​ទី២ កម្ពុជា​លេង​បាន​ល្អស្ទើ​មិន​គួរឲ្យ​ជឿដោយ​រក្សាទម្រង់​គ្រប​គ្រង់បាល់ ការ​បញ្ជូន ការ​ការពារ ការ​បង្កើត​ឱកាស​រហូត​រក​បាន​មួយ​គ្រាប់​តាម​ពីក្រោយ​វិញ​ដោយ​ប្រធានក្រុម សៀង ចន្ធា។ កម្ពុជាបន្ត​លេង​ល្អដោយ​ទទួល​បាន​បាល់​គ្រោះ​ថ្នាក់​ឲ្យអូស្ត្រាលីលំបាក។ តែ​យ៉ាង​ណាក៏​ដោយ​! ក្នុង​ម៉ោង​បន្ថែម​មាន​របួស​អូស្រ្តាលី​បន្ថែម​គ្រាប់បាល់​ទី​៥​ហើយ​អាជ្ញាកណ្ដាល​ក៏​បញ្ចប់​ការ​ប្រកួត​តែ​ម្ដង។

ប្រកួត​បន្ទាប់​កម្ពុជា​នឹង​ត្រូវ​ជួប U-18 ថៃ​នៅ​ថ្ងៃ​ទី​០៩​ខែ​សីហា​ឆ្នាំ​២០១៩​ក្នុង​ការ​ប្រកួត​ទី​២ ខណៈ​ដែល​ថៃ​បាន​ទទួល​លទ្ធផលស្មើ​ជាមួយ​សិង្ហបុរី​១​ទល់​១៕

Loading...