Man Utd ពិន័យ Lukaku ដោយកាត់ប្រាក់ឈ្នួល ៤០មុឺនផោន ព្រោះមិនត្រឡប់មកហ្វឹកហាត់

ខ្សែប្រយុទ្ធជួរមុខ Romelu Lukaku ត្រូវបានក្លឹបខ្លួនឯង Manchester United ចេញសេចក្តីប្រកាសដាក់ពិន័យតាមរយៈការកាត់ប្រាក់ឈ្នួល ៤០មុឺនផោន ដោយសារតែរូបគាត់បដិសេធត្រឡបមកហ្វឹកហាត់ជាមួយក្រុម។

ដើមចមនៃរឿងមួយនេះ ពោលគឺក្លឹប Manchester United ពិតជាបានអនុញ្ញាតិឲ្យខ្សែប្រយុទ្ធប៊ែលហ្ស៊ិករូបនេះ មួយរយៈដើម្បីធ្វើដំណើរទៅចរចារជាមួយក្លឹបនៅអ៊ីតាលី ដែលមានដូចជា Inter Milan និង Juventus ជាដើម ដែលចង់បានរូបគេ។

បន្តដំណើរមកទៀតក្លឹបក៏បានអនុញ្ញាតិក្នុងរយៈពេលនោះ ឲ្យម្ចាស់អាវលេខ៩របស់ខ្លួនរូបនេះ ត្រូវហ្វឹកហាត់ខ្លីៗ ជាមួយក្លឹបចាស់ RSC Anderlecht (សមាជិកលីគកំពូលប៊ែលហ្ស៊ិក) ផងដែរ។

តែចូលមកដល់សប្តាហ៍ថ្មីនេះ ក៏បានដល់ពេលកំណត់ដែលតម្រូវឲ្យ Romelu Lukaku ត្រឡប់មកហ្វឹកហាត់ជាមួយក្រុមវិញ ប៉ុន្តែពេលវេលាមកដល់ បែរជាមិនឃើញវត្តមានទៅវិញ។

យោងតាមមូលហេតុខាងលើនេះ Manchester United បានចេញចំណាត់ការក្តៅ ដោយធ្វើការពិន័យតាមរយៈការកាត់ប្រាក់ឈ្នួលរបស់ Romelu Lukaku ២សប្តាហ៍ ដែលស្មើរនឹងទឹកប្រាក់ ៤០០ ០០០ផោន៕

Loading...