Real Madrid ដកឈ្មោះ Gareth Bale ចេញទៀតហើយ ក្នុងការប្រកួតមិត្តភាពយប់នេះ

ជាថ្មីម្តងទៀតខ្សែប្រយុទ្ធ Gareth Bale ពុំត្រូវបានលោក Zinedine Zidane ចុចឈ្មោះចូលទៅក្នុងដំណើរប្រកួត Pre-Season របស់ក្លឹបទៅតទល់ជាមួយ Red Bull Salzburg ឡើយ។

មួយរយៈចុងក្រោយនេះកីឡាករជម្រើសជាតិវែលខាងលើ ហាក់ដូចជាកំពុងស្ថិតនៅក្នុងស្ថានភាពខ្មៅងងឹតមួយជាមួយក្លឹបអធិរាជស្តេចស Real Madrid និងជាពិសេសជាមួយអ្នកចាត់ការទូទៅសញ្ជាតិបារាំងរបស់រូបគេតែម្តង។

ក្នុងដំណើរប្រកួតមិត្តភាព Pre-Season ៥ប្រកួតកន្លងមក Gareth Bale បានមានឈ្មោះត្រឹមតែ២ប្រកួតប៉ុណ្ណោះ កាលពីប៉ះជាមួយ Arsenal និង Atletico Madrid ។

ជាថ្មីម្តងទៀត ក្នុងរាត្រីព្រឹកស្អែកនេះ Real Madrid នឹងត្រូវធ្វើដំណើរទៅតតាំងជាមួយ Red Bull Salzburg ខណៈលោក Zinedine Zidane ពុំបានកត់ឈ្មោះ Gareth Bale មករួមដំណើរសារជាថ្មី៕

ខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករទាំង២០រូបដែលមានឈ្មោះក្នុងការប្រកួតៈ 

Loading...