បិសាចក្រហម​ច្រានចោលសំណើរបស់ Everton ផ្ទេរ​យក​ Chris Smalling

កាលពីពេលថ្មីៗ​នេះ​! Manchester United ទើប​តែ​ប្រកាស​ពី​ការ​ចុះកុងត្រា​យក Harry Maguire ពីក្លិប Leicester Cityក្នុង​តម្លៃ​បំបែក​កណត់​ត្រា​ខ្សែការពារ​ថ្លៃ​ចាង​គេ​បំផុត​ក្នុង​ពិភពលោក។

ខណៈ​បិសាចក្រហម​នាំ​ចូល​ខ្សែការពារ​២​រូប​គេ Maguire និង Aaron Wan-Bissaka ពួក​គេមាន​ជម្រើស​ការពាំរ​ខ្លាំង​ជាង​រដូវ​កាល​មុន​ក៏​ប៉ុន្តែ​ការ​មក​ដល់​របស់​កីឡាករ​ទាំងពីរ​បាន​ធ្វើ​ឲ្យ​កីឡាករដទៃ​ទៀត​ដែល​លេង​ក្នុង​ដំណែង​នេះ​ដូច​ជា Chris Smalling, Marcos Rojo និង Phil Jones​ក្លាយ​ជា​ចំណេក​លើស​ឬ​ក៏​អាច​និយាយបាន​ថា ជា​ជម្រើស​បន្ទាប់​សន្សំរបស់​លោក Ole ហើយ​ធ្វើ​ឲ្យ​ពួក​គេ​ធ្លាក់​ខ្លួន​ក្លាយ​ជា​ទំនិញក្នុង​ទីផ្សារ​ដោះដូរកីឡាករ។

បើ​តាម​ប្រភព​ជាច្រើន​សន្និដ្ឋាន​ថា​កីឡាករ​ក្នុង​ចំណោម​៣​នាក់​នេះ​នឹង​មាន​ម្នាក់​ត្រូវ​ចាក​ចេញ។ អញ្ចឹង​ក៏ដោយ!​ គេ​មិន​បាន​ឃើញថា Manchester United និង​លោក Ole Guunar Solskjaer ត្រៀម​ខ្លួន​ឲ្យ Smalling ចាក​ចេញ​នោះ​ទេ។ តាម​ប្រភព Manchester Evening News, United បាន​ច្រាន​ចោល​សំណើរបស់ Everton ដែល​បាន​ដាក់​មក​ក្នុងន័យ​ចង់​បាន Chris Smalling ទៅ​លើ​ខ្ចី​ជើង​នៅ​រដូវ​កាល​២០១៩/២០​​បើ​ទោះ​បី​ជា​រូប​គេ​បង្ហាញខ្លួន​ក្នុង​ការ​ប្រកួត​មិត្តភាព​មុនន​បើក​រដូវ​កាល​តិច​ជាង​គេ​ក្នុង​ចំណោម​ខ្សែការពារ​ទាំងអស់​ដែល Manchester United មាន​ក៏​ដោយ។

នេះ​មាន​ន័យ​ថា ដំណើរចាក​ចេញ​របស់ Rojo ពី​ Manchester United ត្រូវបាន​បិទផ្លូវ​ពីព្រោះ​គ្មាន​ក្លិប​ណា​មួយចាប់​អារម្មណ៍ខ្សែការពារជម្រើស​ជាតិ​អាហ្សង់ទីន​រូបនេះ។ លោក Solskjaer ត្រូវបាន​គេ​រាយការណ៍ថា ចង់ឲ្យ Smalling បន្ត​ស្នាក់​នៅជាមួយក្រុម។ គាត់​ទើប​តែ​ចុះកុងត្រា​ថ្មី​ជាមួយក្លិប​ហើយ​កុងត្រ​នេះ​ទៀតសោត!​ផុត​កំណត់​ដល់​ឆ្នាំ​២០២២។

សូម្បី​តែ​ Jones ក៏​ទើប​តែ​បន្ត​កុងត្រា​ថ្មី​ជាមួយក្លិប​ដែរ ដែលកុងត្រា​នេះ​ធ្វើ​ឲ្យ​រូប​គេ​ជាប់​គាំងនៅ Old Trafford ដល់​ឆ្នាំ​២០២៣៕

 

 

Loading...