Danilo ផ្ទេរទៅ Juventus ខណៈ Man City ទទួល Cancelo វិញតែត្រូវថែមលុយបន្ថែម

ក្លឹបមេឃខៀវ Manchester City  និងក្លឹបសេះបង្កង់ Juventus បានយល់ព្រមផ្ទេរកីឡាករ២រូបទៅវិញទៅមក ដោយនៅក្នុងលក្ខខណ្ឌខាងក្លឹបជើងឯកអង់គ្លេស ត្រូវថែមលុយប្រមាណ៣៧លានអឺរ៉ូបន្ថែមឲ្យទៅខាងក្លឹបជើងឯកអ៊ីតាលី។

ខាងក្លឹប Manchester City ទទួលបានខ្សែការពារស្លាបស្តាំ Joao Cancelo ដោយតម្រូវឲ្យបង់លុយទៅខាង Juventus ក្នុងតម្លៃខ្លួន៣៧លានអឺរ៉ូ ប៉ុន្តែក៏បានចុះកិច្ចសន្យាថ្មីជាមួយកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះដល់ទៅ៦ឆ្នាំ ពោលគឺផុតកិច្ចសន្យានៅក្នុងឆ្នាំ២០២៥ ឯណោះ។

ខណៈកីឡាករប្រេស៊ីល Danilo ដែលស្ថិតនៅក្នុងលក្ខខណ្ឌខាងលើ ក៏បានធ្វើដំណើរទៅចូលរួមជាមួយ Juventus នៅទឹកដីអ៊ីតាលីវិញផងដែរ។ កីឡាករវ័យ២៨ឆ្នាំរូបនេះ អាចនឹងក្លាយជាកីឡាករចុងក្រោយរបស់លោក Maruzio Sarri ទិញចូលត្រៀមរដូវកាលថ្មី២០១៩/២០២០នេះ៕

Loading...