ក្រោយខ្ចីជើងមួយរដូវកាល ពេលនេះ Kevin Trapp ចាកចេញពី PSG ទៅចូលរួម Eintracht ជាផ្លូវការ

អ្នកចាំទីសញ្ជាតិអាល្លឺម៉ង់ Kevin Trapp បានប្រកាសចូលរួមជាមួយក្លឹបប្រទេសកំណើតខ្លួន Eintracht Frankfurt ជាផ្លូវការ ក្រោយធ្វើបានល្អក្នុងការខ្ចិជើងពេញមួយរដូវកាលមុននេះ។

ក្លឹបទទួលបានចំណាត់ថ្នាក់លេខ៧នៅតារាង Bundesliga រដូវកាលមុនខាងលើ បានប្រកាសចុះកិច្ចសន្យានាំយក Kevin Trapp ជាមួយកិច្ចសន្យាថ្មីរយៈពេល៥ឆ្នាំ​ ខណៈត្រូវបង់តម្លៃផ្ទេរទៅក្លឹបអ្នកមានបារាំង Paris Saint-Germains ៧លានអឺរ៉ូ។

អ្នកចាំទីវ័យ២៩ឆ្នាំខាងលើ បានចាកចេញពី Eintracht Frankfurt កាលពីរដូវកាល២០១៤/២០១៥ ទៅកាន់ទឹកដីបារាំង ដោយចំណាយពេល៣រដូវកាលបានបង្ហាញខ្លួនសរុប ៩១លើក។ ចំណែករដូវកាលមុននេះបានខ្ចីជើងទៅអតីតក្លឹបខ្លួនវិញនោះ បានបង្ហាញខ្លួនសរុប៤៣ប្រកួតផងដែរ ទើបជាមូលហេតុសម្រេចចិត្តចាកចេញទៅក្លឹបអតីតវិញ៕

 

 

 

Loading...