បាល់ទាត់

🔎 Preview៖ Manchester United ត្រៀមខ្លួនបាន​កម្រិតណា​សម្រាប់​រដូវ​កាល​ថ្មី?

ស្បៃអន្ធការដែល​បាន​បន្សល់​ទុកពី​លោក Jose Mourinho កាល​ពី​រដូវ​កាល​ចាស់​បាន​កន្លង​ហួស​ទៅ​ហើយ ខណៈ​ដែល​ពេលនេះ គឺ​ជា​ពេល​ដែល​លោក Ole Guunar Solskjaer យឹតយោង Manchester United ឲ្យ​ដំណើរ​ការ​ល្អ​ឡើង​វិញ។

ទោះ​បី​ជាមាន​អ្នក​គាំទ្រ​មួយចំនួន​នៅ​តែ​បន្ត​រិះគន់​ប្រធាន​ក្លិប​ហើយ​បង្ហាញការ​ខកចិត្ត​អំឡុងទីផ្សារ​ដោះដូកីឡាករ តែ​អ្វី​ផ្សេង​ទៀត​ដែល​ បិសាច​ក្រហម​កំពុងមាន​ភាព​ប្រសើរ​ឡើង?

**តើ Manchester United បាន​ធ្វើ​អ្វី​ខ្លះអំឡុង​ទីផ្សារដោះដូរ​កីឡាករ?

បើក្រឡេក​មើល​ទៅ​កីឡាករ​យុវជន​ដែល​ខ្លួន​មាន! ពួក​គេ បាន​នាំចូល Aaron Wan-Bissaka និង Daniel James ខណៈ​កីឡាករ​ទាំងពីរ​មើល​ទៅជា​គឺ​ជា​ការ​ធ្វើ​ទីផ្សារ​ត្រូវ​របស់​ក្លិប។ ភ្លេច​ថា​ពួក​គេ​ទិញ​បាន​ខ្សែ​ការពារ​ដែក​ថែម Harry Maguire ម្នាក់​ទៀត។

អ្វី​ដែល​បារម្ភ​គឺ​គុណភាពកីឡាករ​ដែល​នាំចូល​តែ​ពួក​គេ​អាច​បង្ហាញ​ថ្វី​ជើង​សកសម​នឹង​តម្លៃ​ខ្លួន​ដែរ​ឬ​ទេ ពិសេស Harry ហាក់​ដូច​ជា​លើស​តម្លៃ​បន្តិច។ Ander Herrera និង Antonio Valencia បាន​ចេញ​រួច​ទៅ​ហើយ ខណៈ​ដែល​នៅ​មាន​កីឡាករ​ដទៃ​ទៀត​អាច​ចេញ​ដែរ​គឺ Romelu Lukaku។ ខណៈ​ដែល​គ្រូ​បង្វឹក​បាន​ផ្ដល់​ការ​ស្រឡាញ់​ Andreas Pereira កាន់តែ​ច្រើនហើយ Scott McTominay និង Nemanja Matić មិនដឹង​ថា​បាន​លេង​ច្រើន​នៅ​រដូវ​កាល​ឬ​អត់ តែ​ពួក​គេ​ចាំបាច់​ត្រូវបន្ថែម​លុយ​ទិញ​ខ្សែបម្រើ​កណ្ដាល​មក​ទៀត​ឬ​អត់?

**​តើ​អ្វី​ទៅ​ជា​បញ្ហា​ធំ​បំផុត​ដែល​លោក Ole Gunnar Solskjaer កំពុងប្រឈម?

លោក Ole ពិត​ជា​អាច​បញ្ជាក់​ថា​គាត់សាកសម​នឹង​ដឹកនាំ​ Manchester United រយៈ​ពេល​វែង​បាន។ បទពិសោធន៍ ចំណេះដឹង​អាច​មិនមែន​ជា​បញ្ហា​តែ​បញ្ហា​ជា​អ្វី​ឲ្យ​ប្រកដ? លើស​ពី​នេះ ការងារ​ដ៏​លំបាក​របស់​លោក​គឺ​ធ្វើ​យ៉ាងណា​អាច​ឲ្យ​ Paul Pogba លេង​ឲ្យ​បាន​ល្អ​បំផុត​នៅ​អ្វី​ដេល​គេ​ធ្លាប់​មាន​នៅ​ Juventus ខណៈ​ដែល​លោក Jose Mourinho នៅ​តែ​មិន​អាច​ទាញផល​ប្រយោជន៍​ពី​កីឡាករ​បារាំង​រូបនេះ​បាន​ច្រើន។

តើ​ត្រូវ​ប្រើប្រាស់ Pogba ដោយ​របៀបណា? កីឡាកររូបនេះខ្លាំងខាងអី? ដាក់​លេង​តំបន់​ណា​អាច​ទទួលបាន​ផល​ច្រើន​បំផុត?​ប៉ុន្តែ​គាត់ជា​គ្រូ​គាត់​ដឹង​ហើយ។

 ** តើនរណានឹង​ជា​កីឡាករសំខាន់​របស់ Manchester United ?

David de Gea! ភាគច្រើន ភាពជោជ័យរបស់ Manchester United អាស្រ័យ​លើថា​តើ​គាត់​បង្ហាញ​ថ្វី​ដៃ​ចាប់​បាល់​បាន​ល្អ​ឬ​ក៏​បង្កកំហុស​ច្រើន។ កាល​ពី​រដូវ​កាល​មុន​! អ្នក​ចាំ​ទី​ជម្រើស​ជាតិ​អេស្ប៉ាញហាក់​ធ្លាក់​ថ្វី​ដៃ​ហើយ​របូត​គ្រាប់បាល់​ជា​ច្រើនសឹង​មិន​គួរឲ្យ​ជឿ។ គាត់​ចាំបាច់​ណាស់​! ត្រូវ​តែ​រក្សា​ថ្វី​ដៃ​ឲ្យ​ល្អ​ឡើង​វិញ។​បើ​គាត់​ល្អ​ខ្លាំង បិសាចក្រហម​មាន​ឱកាស។

** តើមាន​កីឡាករ​យុវជនថ្នាលណាខ្លះ​ត្រូវ​បង្កើត​ការ​ចាប់​អារម្មណ៍?

ពិតណាស់! បន្ទាប់​ពី​នេះមាន​កីឡាករ​យុវជន​វ័យ​ក្មេង​ប្រកបដោយ​ទេពកោសល្យដែល​ Manchester United ផលិត​ចេញ​ពី​រោងចក្ររបស់​ខ្លួន​ហើយ​ពួក​គេ​អាច​ធ្វើ​អ្វី​បាន​ល្អបំផុត។

ខ្សែ​ប្រយុទ្ធអាច​ប្រើ​ប្រាស់​ជើង​ទាំង​ពីរ ជាមួយ​នឹង​ភាព​វៃឆ្លាតក្នុង​ការ​បញ្ចប់​ទី​ហើយ​កើត​មក​សម្រាប់​តែ​រក​គ្រាប់​បាល់ Mason Greenwood(បង្ហាញ​ថ្វី​ជើង​ល្អ​ក្នុង​មិត្តភសពមុនបើករដូវ​កាល) គឺជា​ជម្រើស​មួយ​ត្រូវ​តែ​យក។ Tahith Chong និង Angel Gomes ក៏​មិន​ខុស​ឆ្លាយ​ពី​គ្នា​ដែរ។

**ហេតុផល​ដែល​ពួក​គេ​គួភ័យព្រួយ៖

ការ​ធ្លាក់ទម្រង់​លេង​របស់ De Gea រដូវ​កាល​មុន​បាន​ធ្វើ​ឲ្យ​ក្លិប​បារម្ភ​ខ្លាំង​រួច​ទៅ​ហើយ​ខណៈ​ដែល​ខ្សែការពារ​ទាំងបួនក៏​បណ្ដាល​ឲ្យ​របូត​គ្រាប់​បាល់​ច្រើន​ដែរ។

ការច្នៃប្រឌិតនៅតំបន់កណ្តាលហាក់ដូចជាមានការព្រួយបារម្ភដ៏ធំមួយ ខណៈ​ដែល​ពួក​គេ​ខ្លះ​ខាត​ខ្សែ​ប្រយុទ្ធស្រក​ឃ្លាន​គ្រាប់​បាល់​ដោយ​គ្មាន​មេត្តា។ Solskjaerក៏​ត្រូវ​ផ្ដល់​ឱកាស​ដល់​គុណភាំពកីឡាករ​បម្រុងរបសដ់​លោក​ផង​ដែរ។

******ព្យាករណ៍លទ្ធផល៖

Premier League: 4th
Europa League: Semi-finals
FA Cup: Semi-finals
League Cup: Quarter-finals

 

 

 

 

 

 

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628