Luke Shaw៖ មើល​គូប្រជែងលេង​ពាន​លំដាប់​អឺរ៉ុប​ក្នុង​វគ្គផ្ដាច់​ព្រ័ត្រពិត​ជាធ្វើឲ្យ Man Utd ​ឈឺចាប់​ណាស់!

ខ្សែការពារ Luke Shaw បាន​អះអាង​ថា​ឃើញ​គូប្រជែងរបស់ Manchester United លេង​ក្នុង​ពាន​រង្វាន់​ធំ​ៗ​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​កាល​ពី​រដូវ​កាល​មុន​ពិត​ជា​ធ្វើ​ឲ្យ​បិសាចក្រហម​ឈឺចាប់​ខ្លាំង​ណាស់។

United បញ្ចប់​ចំណាត់​ថ្នាក់​លេខ៦ក្នុង​តារាងលីគ​កាល​ពី​រដូវ​កាល​មុន​ហើយ​សម្រាក​ខណៈ​ដែល Liverpool, Chelsea, Tottenham​និង​ Arsenal នាំ​គ្នា​លេង​ Champions League និង​ពាន Europa League វគ្គផ្ដាច់ព្រ័ត្រ។

ដោយឡែក! ក្រុម​ជិត​ខាង​ Manchester City ទោះ​បី​គ្មាន​ពាន​ធំៗ​លេង​ដូច​ក្រុម​ទាំង​បួន​តែ​ពួក​គេ​ឈ្នះ​ពាន Premier League ខណៈ​ដែល MAn Utd មិនអាច​នឹង​ធ្វើ​អ្វី​បាន​ចាប់​តាំង​ពីរ​លោក Alex Ferguson ចាក​ចេញ​កាល​ពី​ឆ្នាំ ២០១៣។

រឿង​ដែល​ឈឺចាប់! គឺ​បិសាចក្រហម​ប្រកួត​បញ្ចប់​រដូវ​កាល​ចាញ់​ក្រុម​ធ្លាក់ទៅ​លីគ​ទី​២ Cardiff City ក្នុង​ទឹក​ដី​ខ្លួន​ឯង​ហើយ Shaw និយាយ​ថា​វា​ពិត​ជា​ឈឺចាប់ដែល​ទទួល​បាន​បទពិសោធន៍​ក្លាយ​ជា​ក្រុម​លំដាប់ទី​៦បន្ទាប់​ពី​បញ្ចប់​លីគ។

Shaw និយាយ​ក្នុង​កាសែត Sky Sport ថា៖” ពួក​យើងទាំងអស់​គ្នាពិត​ជា​ខកចិត្តខ្លាំងណាស់។ វា​ពិត​ជា​ឈឺចាប់​ខ្លាំង​ដែល​ក្លិប​អង់គ្លេសនៅ​ជុំវិញ​យើង កំពុង​លេង​ក្នុង​វ្គ​ផ្ដាច់ព្រ័ត្រហើយ​ធ្វើ​បាន​ល្អ ខណៈ​ដែល​យើង​សម្រាក”។

“គ្មាន​អ្វី​ដែល​យើង​អាច​ធ្វើ​ក្រៅ​ពី​អង្គុយ​មើល​ការ​ប្រកួត​របស់​ពួក​គេ​ហើយ​គិត។ ពិត​ណាស់! វា​ពិត​ជា​ឈឹចាប់។យើង​ទាំងអស់​គ្នា​មាន​អារម្មណ៍​បែប​នេះ។​យើង​មាន​រឿង​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ពង្រឹង​ក្នុង​រដូវ​កាល​នេះ​ហើយ​ខ្ញុំ​ជឿជាក់ថា​យើង​នឹង​អាច”៕

 

 

 

 

Loading...