សហព័ន្ធបាល់ទាត់​ថៃចង់​ឲ្យ​លាក់ព័ត៌មានពីក្រុមបាល់ទាត់ជម្រើស​ជាតិ​មុន​ការ​ប្រកួត 2022 FIFA World Cup ទល់​វៀតណាម

លោក Akira Nishino ​និង​សហព័ន្ធកីឡាបាល់ទាត់​ថៃ​សម្រេច​ចិត្តបិទបាំងព័ត៌មាន​របស់​ក្រុមជម្រើស​ជាតិ​ថៃ​ទាំងអស់ ​ដើម្បី​ឲ្យ​ពួក​គេ​រៀប​ចំ​ខ្លួន​បាន​ល្អ​បំផុត​ទល់​នឹង​ជម្រើស​ជាតិវៀតណាម​ក្នុង​ការ​ប្រកួតបើកឆាក​ពានរង្វាន់ 2022 FIFA World Cup។
Akira Nishino ត្រូវ​បាន​គេ​ស្គាល់អំពី​ទេពកោលស្យ នៃ​ស្តាយ៍ដឹកនាំ​បែប​បិទព័ត៌មាន​មាន​មិន​ឲ្យ​គេ​ដឹង ហើយ​កាល​ពី​ថ្មីៗ​នេះ​គាត់​បាន​ស្នើ​សុំ​ឲ្យ​សហព័ន្ធកីឡាបាល់ទាត់​ថៃរក្សា​ព័ត៌មាន​ទាំងអស់​អំពីក្រុមជម្រើស​ជាតិ។ តាម​ប្រភព SMM Sport, ក្នុងមហាសន្និបាត​របស់​គណៈកម្មការ​អភិវឌ្ឍន៍​បាល់​ទាត់​ក្នុង​ប្រទេស​ដែល​លោក​បាន​ចូល​រួម​ដែរ​នោះ សំណើ​នេះ​បាន​យល់​ព្រម​ហើយប្រធាន​សហព័ន្ធកីឡាបាល់ទាត់​ថៃ​លោក Nanthakul បានព្រមាន​បែប​នេះ៖
” ស្ដាយ៍​នៃ​ការ​ធ្វើ​ការងាររបស់​គាត់​គឺ​ពិត​ជា​មាន​លក្ខណៈអាជីព​ខ្លាំងណាស់​ ដូច្នេះ​ហើយ​យើង​ចាំ​បាច់​ត្រូវ​តែធ្វើឲ្យ​ការងាររបស់​គាត់​ដំណើការ​បាន​ខ្លះ រួម​ទាំង​ការ​ផ្ដល់ព័ត៌មានខុសៗ​គ្នានៃ​ក្រុមជម្រើស​ជាតិ​ព័ត៌មាន​អំពីការ​ប្រកួត ការ​ប្រកួត​កម្ដៅសាច់ដុំ បញ្ជី​កីឡាករ​ឬ​ក៏​ព័ត៌មាន​នៃ​ទម្រង់​លេង​គ្រប​សព្វបែបយ៉ាងត្រូវបិទ អំឡុង​ពេល​ប្រកួត​វគ្គ​ជម្រុះ​នេះ”។
Bahrain v Thailand during their AFC Asian Cup UAE 2019 group A match at Al Maktoum stadium on 10 January 2019, in Dubai, UAE. Photo by Stringer / Lagardere Sports

លោក Nanthakul ក៏​បាន​ពន្យល់​ទៀត​ថា៖” មូលហេតុ​គឺ​ដើម្បី​ជៀងវាងបែកធ្លាយព័ត៌មាន ពី​ព្រោះ​លោក Nishino ចង់​ឲ្យ​កីឡាកររបស់​គាត់ផ្តោត​សំខាន់​តែ​លើ​ការ​ហ្វឹកហាត់ឲ្យ​បាន​ល្អ​បំផុត។ ដូច្នេះ​ព័ត៌មានខ្លះគឺ​ជា​រឿងសម្ងាត់ដែល​ទាក់ទង​ទៅ​នឹង​ផលប្រយោជន៍របស់​ក្រុមជម្រើស​ជាតិ​ថៃ”។

បច្ចុប្បន្ន​លោក Nishino កំពុង​ក្នុង​ប្រទេស​ជប៉ុនហើយបើ​តាម​ប្រភប​កាសែត​ថៃ​មួយចំនួន​គ្រូ​បង្វឹក​វ័យ​៦៤ឆ្នាំ​រូបនេះ​ចង់​បាន​ជំនួយការ​ជា​ជន​ជាតិ​ជប៉ុន​សម្រាប់​ការ​ប្រកួត​ខាងមុខ៕

 

Loading...