បាល់ទាត់

🚨 ផ្លូវការ៖ Inter Milan ប្រកាស​ចុះកុងត្រា​យក Romelu Lukaku ជា​ផ្លូវការ!

ក្លិប Inter Milan របស់​អ៊ីតាលី​បាន​ប្រកាស​កាល​ពី​ប៉ុន្មាន​នាទី​មុននេះ​ថា​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​យក​ហត្ថលេខា​ខ្សែប្រយុទ្ធ Romelu Lukaku ពី​ក្លិប Manchester United ហើយ។

ក្លិបមិនបាន​បញ្ជាក់​ពី​តម្លៃ​នៃ​ការ​ទិញ​នេះ​ទេ​ប៉ុន្តែ​ប្រភព​កាសែតល្បីៗនៅ​អ៊ីតាលី បាន​រាយការណ៍​ថា​រូប​គេ​ទៅ​ចូល​រួមក្នុង​តម្លៃ​ផ្ទេរ​៦៥លាន​អឺរ៉ូ​បូក​ជាមួយប្រាក់បន្ថែម១៣​លាន​អឺរ៉ូ។ កីឡាករជម្រើស​ជាតិ​បែលហ្សិកបាន​យល់​ព្រម​សម្រក់​ទឹក​ខ្មៅ​លើ​កុងត្រា​៥ឆ្នាំ​នៅ​ទឹក​ដី San Siro ដែល​នេះគេ​ឃើញ​ថា​រូប​គេ​នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​ប្រចាំ​ឆ្នាំ​៨.៥លាន​អឺរ៉ូ។

ទោះ​បី​ជា​ Inter មិន​ទាន់​បាន​បញ្ជាក់នៅ​ឡើយ​តែ​គេ​ដឹង​ថា​ Lukaku នឹង​ពាក់អាវ​លេខ​៩នៅ​ Inter Milan។ ពិត​ណាស់​លេខ​អាវ​នេះ​កំពុង​តែ​កាន់​កាប់​ដោយ Mauro Icardi ដែល​ក្លិប​រៀប​នឹង​មាន​បំណង​ឲ្យ​ចាក​ចេញក្នុង​រដូវ​កាល​ដោះដូរ​កីឡាករ​នេះ។

ពិត​ជាពូកែណាស់! Inter បាន​ប្រជែង​ឈ្នះ​ក្រុម​គូប្រជែង Juventus ដោយ​បាន​ទទួលយកហត្ថលេខា​របស់​អតីតកីឡាករ Chelsea, Evertonរូបនេះ៕

 

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628