បាល់ទាត់

ខ្សែបម្រើប្រយុទ្ធជម្រើស​ជាតិ​ជប៉ុន Shinji Kagawa រក​ទ្រនំថ្មី​ឃើញ​ហើយក្រោយ​ចេញ​ពី Dortmund លេង​នៅ​ក្លិប​មួយនេះ

អតីតតារាបាល់ទាត់​របស់ Manchester United​កីឡាករ Shinji Kagawa ពេល​នេះ​បាន​រក​ទ្រនំ​ថ្មី​លេង​បាន​ហើយ​ក្រោយ​គេ​ដឹងថា​គាត់​ធ្វើ​ដំណើទៅ​ប្រទេស​អេស្ប៉ាញ​នឹង​ចុះកុងត្រា​លេង​នៅ​ក្លិប Real Zaraoza។

ប្រភព MARCA បាន​រាយការណ៍​ថា Shinji Kagawa នឹង​ចូល​រួម​ជាមួយ Real Zaragoza ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​មួយ​រដូវ​កាល បន្ទាប់​ពី​ចំណាយ​ពេល​លេងខ្ចី​ជើង​នៅក្លិប​ទួរគី Besiktas។ Kagawa បង្ហាញ​ទម្រង់​លេង​ល្អ​ពេល​រូប​គេ​ចូលរួម​ជាមួយ Dortmund លើក​ដំបូង​ដោយ​បង្ហាញខ្លួន​បាន​៥០​ប្រកួត​រក​បាន​គ្រាប់​បាល់​ជា​ច្រើន​គ្រាប់។

ទម្រង់​លេង​ដ៏​ល្អ​របស់​គេ​បាន​ធ្វើ​ឲ្យ​លោក Sie Alex Ferguson កោះ​ហៅ​មក​លេង​នៅ Manchester United ដែឡ​គេ​សង្ឃឹម​ថា​អាច​នឹង​ជំនួស​ដំណែង​ Ji-sung Park។ ទោះ​បី​ជា​រូប​គេបាន​ឈ្នះ​ពាន Premier League ជាមួយ United, Kagawa មិន​អាច​បង្ហាញ​ទម្រង់​លេង​ទាក់ទាញ​ឲ្យ​បាន​គ្រប់​គ្រាន់នៅ​ Old Trafford ហើយ​រូប​គរ​ក៏​ត្រឡប់​ទៅ​លេង​នៅ Borassia Dortmundវិញ​ក្នុង​ឆ្នាំ​២០១៤។​តែ​យ៉ាង​ណា​! ការ​ផ្ទេរ​ទៅ​លេង​នៅ Zaragoza បានលេចរូបរាងក្លាយ​ជា​ការ​ពិត​ហើយ។

​របាយការណ៍​ដដែល​បន្ត​ថា​តារាបាល់ទាត់​ជ្រើស​ជាតិ​ជប៉ុន​ត្រូវ​បាន​គេ​យក​ទៅ​ជំនួស​កីឡាករ Pep Bel ក្នុងតំបន់​បម្រើ​ហើយ​រូប​គេ​នឹង​ផ្ដល់​ឲ្យ​ក្លិប​ជា​ច្រើន​នៅ​តម្រូវការក្រុម​ដែល​រូប​គេ​មាន។ កីឡាករ​វ័យ​៣០​ឆ្នាំ​បង្ហាសញ​ថ្វី​ជើង​បាន​ល្អ​ក្រោម​ការ​ដឹកនាំ​របស់​លោក Jurgen Klopp នៅ Borussia Dormund ក៏​អាច​លេង​ក្នុង​តំបន់​បម្រើប្រយុទ្ធផង​ដែរ ខណៈ​ដំណែង​នេះ​រូប​គេ​បានទទួល​នៅ​ Manchester United ក្នុង​រដូវ​កាល​ដំបូង៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628