ចាំយូគួសម! ពេល​នេះ Hazard បាន​អាវលេខពិសេស​ពាក់សម្រាប់​រដូវ​កាល​ថ្មី​ហើយ

អ្នក​គាំទ្រ Real Madrid បាន​រងចាំ​អស់​ពេល​ដ៏យូរ​គួរសម ​ដើម្បី​ឲ្យ​ដឹង​ថាតើ​ការ​ចុះ​កុងត្រា​យក​កីឡាករ​មាន​ឈ្មោះ​ល្បី​ Eden Hazard បាន​ហើយ​នោះ​ក្លិប​នឹង​ឲ្យ​គេ​ពាក់​អាវ​លេខ​ប៉ុន្មាន។

ពួកគេ​មិន​ទាន់​បាន​ទិញ​ឈុត ​Real Madrid ដែល​មាន​លេខ​ជាក់លាក់លើ​អាវ​របស់​កីឡាករបែលហ្សិករូបនេះនៅឡើយ​ទេ​ ដោយ​រងចាំ​ការ​ប្រកាសផ្លូវការ​សិន។​ តែ​យ៉ាង​ណា​!​តាម​ការ​បញ្ជាក់​ក្នុង​វេបសាយផ្លូវការរបស់​ក្លិប Real Madrid, អតីតកីឡាករ Chelsea នឹង​ពាក់អាវ​លេខ​៧​។

ក្នុង​បញ្ជី​ឈ្មោះ​តាម​លំដាប់​លំដោយរបស់​កីឡាករ Real Madrid ទាំងអស់ Hazard បាន​ទទួល​អាវ​មួយ​ដែល​គេ​បាន​រំពឹង​ទុកនោះ​គឺ​អតីតអាវ​របស់ Ronaldo។​ចំណែក​កីឡាករ​ Mariano Diaz ដែល​កាន់កាប់​អាវ​នេះ​ចាប់​ពី Ronaldo ចាក​ចេញ​នោះ​គឺ​ទទួល​បាន​អាវលេខ​២៤វិញ។

អំឡុង​លេង​មិត្តភាពមុនបើករដូវកាល!​អតីតកីឡាករតោខៀវរូបនេះពាក់អាវលេខ​៥០​ខណៈ​ដែល​រូប​គេ​រងចាំ​លេខ​ដែល​រូប​គេ​ពេញ​ចិត្ត​ប៉ុន្តែ​សម្រាប់​អាវ​លេខ​១០​ដែល​រូប​គេ​ធ្លាក់ពាក់​នៅ​ Chelsea ជា​កម្មសិទ្ធិរបស់​ Luka Modric ៕

 

 

 

 

Loading...