បាល់ទាត់

Lampard បង្ហើបថាការដឹកនាំ Chelsea សព្វថ្ងៃក៏សុំការណែនាំពីអតីតគ្រូខ្លួន២រូបផងដែរ

អ្នកចាត់ការទូទៅតោខៀវ Chelsea លោក Frank Lampard បានបង្ហើបថារូបលោកសព្វថ្ងៃនៅតែមានការសុំណែនាំពីរៀមច្បងៗ ដែលធ្លាប់ដឹកនាំក្លឹបទីក្រុងឡុងដ៍នេះ ហើយក៏ធ្លាប់ជាអតីតគ្រូរបស់រូបគាត់ផងដែរ ដើម្បីជួយកែប្រែស្ថានការណ៍ឲ្យក្លឹប។

បុរសសញ្ជាតិអង់គ្លេស វ័យ៤១ឆ្នាំខាងលើបានថ្លែងក្នុងកិច្ចសម្ភាសន៍ថា៖

៉ ខ្ញុំពិតជាមានទំនាក់ទំនងល្អជាមួយលោក Jose Mourinho ហើយខ្ញុំក៏ធ្លាប់ផ្ញើរសារទាក់ទងគ្នាផងដែរ។ Guus Hiddink ក៏ធ្លាប់ផ្ញើរសារមកខ្ញុំកាលពីប៉ុន្មានសប្តាហ៍មុនផងដែរ។ ពួកគាត់គឺសុទ្ធតែជាអ្នកចាត់ក្លឹបដែលខ្ញុំគោរព ហើយក៏ដូចជាអ្នកចាត់ការផ្សេងៗទៀតដែរ។ ពេលខ្លះខ្ញុំបានសុំសួរការណែនាំពីពួកគាត់ ដើម្បីដោះស្រាយបញ្ហាដែលកំពុងជួប ប៉ុន្តែយ៉ាងណា ខ្ញុំនៅព្យាយាមក្នុងការដោះស្រាយដោយខ្លួនឯង តាមរយៈការធ្វើការជាមួយកូនក្រុមរៀងរាល់ថ្ងៃ។  ៉ 

គួរឲ្យដឹងថា Frank Lampard ដែលទើបចាប់អាជីពជាអ្នកចាត់ការទូទៅលើកដំបូងកាលពីរដូវកាលមុននេះនៅឯក្លឹប Derby County ខណៈរដូវកាលថ្មីនេះបានត្រឡប់មកដឹកនាំនៅទឹកដី Stamford Bridge នេះតែម្តង៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628