Eden Hazard ថា​បាន​លេងក្រោម​ការដឹកនាំរបស់​ Zidane ដូចបានឡើងស្ថានសួគ៌៧ជាន់

Eden Hazard បាន​រៀនសូត្រជា​ច្រើន​អំពី​អតីត​គ្រូ​បង្វឹករបស់​ខ្លួនលោក Antonio Conte និង ​Maurizio Sarri ប៉ុន្តែ​រូប​គេ​បាន​ទម្លាយ​ថា​ដូច​បាន​ឡើង​ស្ថានសួគ៌ជាន់​ទី​៧​អញ្ចឹង​ពេល​បាន​លេង​ក្រោម​ការដឹកនាំរបស់​លោក Zinedine Zidane។

ក្នុង​ការ​ប្រកួតមិត្តភាព​ជាមួយ Salzburg អតីតកីឡាកររបស់ Chelsea រក​បាន​គ្រាប់​ដំបូងរបស់ខ្លួនក្នុង​ការ​ប្រកួត​ដែល​ Real ឈ្នះ​១​ទល់​០​ហើយ​គេ​សង្ឃឹម​ថា​នឹង​បាន​លេង​ទល់​នឹង Roma ផង​ដែរ។ សម្រាប់​ពាន  La liga ស្ដេច​ស​បើក​ឆាក​ប៉ះប៉ះ​ក្រុម Celta Vigo នៅ​សប្ដាហ៍ក្រោយ​ហើយ Hazard បាន​បង្ហាញ​ពី​ភាព​វិជ្ជមានរបស់​ខ្លួន​ទល់​នឹង​ការ​ប្រកួតសម្រាប់​រដូវ​កាល​ថ្មី​ហើយ​ក៏​បាន​សសើរ​ដល់​គ្រូ​បង្វឹក​ថ្មី​របស់​ខ្លួន​ផង​ដែរ។

និយាយ​ក្នុង​កាសែត Marcar អតីត​កីឡាករ​ Chelsea រូបនេះថា៖” កាល​នៅ​ក្មេង​ខ្ញុំ​តែ​ង​ស្រមៃ​ថា​ថ្ងៃ​មួយ​ខ្ញុំ​នឹង​ពាក់អាវ​ Real Madrid ។ ពេល​ដែល​​Real មក​គោះទ្វាផ្ទះ​របស់​អ្នក​ អ្នក​អាច​ធ្វើ​បាន​តែ​ម្យ៉ាង​ប៉ុណ្ណោះ​គឺ​បើក​ទ្វា”។

SALZBURG, AUSTRIA – AUGUST 07: Eden hazard (Real Madrid) looks on during the pre-season friendly match between RB Salzburg and Real Madrid at Red Bull Arena on August 07, 2019 in Salzburg, Austria. (Photo by TF-Images/Getty Images)

“​នៅ Chelsea ខ្ញុំបាន​ចំណាយ​ពេល​ដ៏​មិន​អាច​បំភ្លេច​បានអស់​ជា​ច្រើន​ឆ្នាំ​ប៉ុន្តែ​ខ្ញុំកំពុង​ស្ថិត​ក្នុង​ស្ថានសួគ៌ទី​៧អញ្ចឹង។ គាត់​ជាអាយដលរបស់​ខ្ញុំកាល​ពី​នៅ​ក្មេង​គឺ Zinedine Zidane។​ខ្ញុំ​មានរូប​គាត់​នៅក្នុង​បន្ទប់​ហើយ​ពេល​នេះខ្ញុំ​មាន​ឱកាសបាន​ហ្វឹកហាត់​ជាមួយ​គាត់”៕

 

 

Loading...