គួឲ្យស្ដាយ! U-18កម្ពុជា​ចាញ់U-18 ម៉ាឡេស៊ី​ ៣-០

ក្រុមជម្រើស​ជាតិកម្ពុជាវ័យក្រោម១៨​ឆ្នាំ​បាន​ប្រកួត​ចាញ់​ក្រុមជម្រើស​ជាតិម៉ាឡេស៊ី​ក្នុង​លទ្ធផល៣​ទល់​០​នា​ការ​ប្រកួត​ទី​៣​ពូល B ពានរង្វាន់ AFF U-18 Next Media Cup 2019 ។

ក្រុមជម្រើស​ជាតិកម្ពុជា​វ័យក្រោម​១៨​ឆ្នាំ ​ភ្លាត់​ឲ្យ​ម៉ាឡេស៊ីស៊ុត​បញ្ជូល​ទី​ដល់​ទី​៣​គ្រាប់​នាំ​មុខ​មុន​ទៅ​ហើយ។​ បី​គ្រាប់​របស់​ U18 ម៉ាឡេស៊ីរក​បាន​ដោយ​កីឡាករ Mukhairi Ajmal នាទី​១៧ Muslihuddin Atiq នាទី​៣៨​និង​គ្រាប់​ចុង​ក្រោយ​រក​បាន​ដោយ​កីឡាករ Firedaus Ramli នាទី​៤៥+២។

ចូល​វគ្គ​ទី​២​ក្រុម​កម្ពុជា​បាន​ព្យាយាម​រក​គ្រាប់​បាល់​តាម​ពី​ក្រោយ ​វិញ​តែ​មិន​បាន​សម្រេច​នោះ​ទេ​ហើយ​លទ្ធផល​នេះ​បន្ត​រហូត​ដល់​ចប់​ការ​ប្រកួត​តែ​ម្ដង។

សម្រាប់​ការ​ប្រកួត​ក្រោយ! កម្ពុជា​វ័យក្រោម​១៨​ឆ្នាំ​ត្រូវ​ជួប​ក្រុម U18សិង្ហបុរីនៅ​ថ្ងៃ​ទី ១៣​ខែ​សីហា​ឆ្នាំ​២០១៩៕

Loading...