Bayern Munich កំពុង​រក​មធ្យោបាយ​ឆក់ Coutinho ពី​ Barcelona

ក្លិប​ជើង​ឯកពាន​រង្វាន់​លីគ​កំពូល​អាល្លឺម៉ង់ Bayern Munich កំពុង​រក​វិធីសាស្រ្ត​ផ្ទេរ​យកខ្សែ​បម្រើ Barcelona កីឡាករ Phillipe Coutinho មុន​ទីផ្សារដោះដូរ​កីឡាករ​នៅ​អាល្លឺម៉ង់​ត្រូវ​បិទ។

ប្រភព​ Goal បាន​រាយការណ៍​ថា​ក្លិប​យក្ស​អាល្លឺម៉ង់​មួយ​នេះ​បាន​ទាក់ទង​ជាមួយភ្នាក់ងារ​របស់ Phillip Coutinho ដើម្បី​ពិភាក្សា​លើ​ការ​ផ្ទេរ​នេះពី Barcelona។ ក្លិប​មួយនេះ​នៅ​តែ​មាន​បំណង​ពង្រឹង​ក្រុម​កីឡាកររបស់​ខ្លួន ហើយ​ចង់​បាន​កីឡាករ​សំខាន់​មួយចំនួន​បន្ថែម​ទៀត​ ដើម្បី​មក​ជំនួស​កីឡាករ​វ័យ​ចាស់​២​រូប​ដែល​ចាក​ចេញ​កាល​ពី​រ​ចប់​រដូវ​កាលគឺ Franck Ribery និង Arjen Robben។

Coutinho កំពុងជួបបញ្ហា​មិនសូច​បាន​លេង​នៅ​កីឡដ្ឋាន Camp Nou ចាប់​តាំង​ពី​រូប​គេ​ចាក​ចេញ​ពី Liverpoo​l​ កាល​ពី​ឆ្នាំ​២០១៨​ហើយ​រូប​គេ​រក​បាន​គ្រាប់​បាល់​ត្រឹម​៥​គ្រាប់​ប៉ុណ្ណោះ​ក្នុង​ La liga រដូវ​កាល​មុន៕

 

 

Loading...