បាល់ទាត់

U18 ឥណ្ឌូណេស៊ី​និង​មីយ៉ាន់ម៉ាកក់សំបុត្រ​ឡើង​លេង​វគ្គ៤ក្រុមចុងក្រោយពាន AFF U18 ហើយ

ក្រុមជម្រើស​ជាតិឥណ្ឌូណេស៊ី​និង​មីយ៉ាន់ម៉ា​វ័យក្រោម​១៨​ឆ្នាំ​បាន​កក់សំបុត្រ​រងចាំ​លេង​ពាន​រង្វាន់ AFF U-18 Next Median Cup 2019 ហើយបន្ទាប់​ពី​ឆ្លង​កាត់​បួនប្រកួត​ឈ្នះទាំង​៤​ដូចគ្នា​ក្នុង​ពូល​A។

សម្រាប់​ឥណ្ឌូនេស៊ី! ឈ្នះ​U-18ឡាវ​២​ទល់​១​ក្នុងការ​ប្រកួត​ទី​៤ក្នុង​ពូល A ក្នុង​កីឡដ្ឋាន Thong Nhat Stadium ខណៈ​គ្រាប់បាល់​ចូលទីខ្លួនឯង​របស់​កីឡាករឡាវ Anoulack Vannalath ឲ្យឥណ្ឌូណែស៊ី​ទទួល​បាន​បី​ពិន្ទុពេញ​ពី​ការ​ប្រកួត​នេះ។

បី​ពន្ទុក្នុង​ការ​ប្រកួត​បូក​ជាមួយ​៩​ពិន្ទុ​ដែល​បាន​មក​ពី​ការ​ឈ្នះព្រុយណេ ទីម័រ និង​ហ្វីលីពីន អាច​ឲ្យ​ឥណ្ឌូនេស៊ី​ឡើង​យ៉ាង​ស្រួល​ថ្វី​បើ​នៅ​សល់​មួយ​ប្រកួត​ត្រូវ​ប៉ះ​ក្រុម U18 មីយ៉ាន់ម៉ា​ដែល​ឡើង​ទៅ​ជាមួយគ្នា។ មីយ៉ាន់ម៉ា​ឡើង​ទៅ​វគ្គ​៤​ក្រុមចុងក្រោយ​នេះ​ក៏បាន​មក​ពី​ការ​ឈ្នះ​ព្រុយណេ​២​ទល់​០​ក្នុង​ការ​ប្រកួត​ទី​៤​ដែរ។

លទ្ធផល​នេះ​ធ្វើ​ឲ្យ​ឡាវ និង​ទីម័រមាន​៦​ពិន្ទុ ខណៈ​ដែល ហ្វីលីពីន​និងព្រុយណេ​មិន​ទាន់​រក​ឈ្នះ​ឃើញ​ហើយ​ក៏​ត្រូវ​ធ្លាក់​ចេញ​ពី​ពានរង្វាន់​នេះ​មុន​គេ​ផង​ដែរ៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628