ក្លឹបលីគកំពូលអេស្ប៉ាញមួយ ផ្តល់កិច្ចសន្យាថ្មីដល់កីឡាកររបស់ខ្លួនម្តង ៩រដូវកាលថែមទៀត

ក្លឹបដែលឈរចំណាត់ថ្នាក់លេខរៀងទី៨ នៅក្របខណ្ឌ La Liga រដូវកាលមុន Athletic Bilbao បានប្រកាសផ្តល់កិច្ចសន្យាថ្មីដល់ខ្សែប្រយុទ្ធរបស់ខ្លួន Inaki Williams ដែលមានសពុលភាពរយៈពេល៩រដូវកាលបន្ថែមទៀត។

កីឡាករដែលលេចដំណឹងថាអាចផ្ទេរទៅកាន់ Manchester United កាលពីអំឡុងសប្តាហ៍មុននេះ ដ្បិតក្របខណ្ឌ Premier League បានបិទការទិញចូលជាផ្លូវការ តែពេលនេះតម្លៃខ្លួនរបស់គេក៏កើនឡើងដល់ទៅខ្ទង់១៣០លានអឺរ៉ូទៅហើយ ក្រោយចុះកិច្ចសន្យាថ្មីរយៈពេលយូរជាមួយក្លឹបខ្លួន។

យោងតាមកិច្ចសន្យាថ្មីនេះ ខ្សែប្រយុទ្ធវ័យ២៥ឆ្នាំខាងលើនឹងត្រូវស្នាក់នៅបន្តជាមួយ Athletic Bilbao រហូតដល់ឆ្នាំ២០២៨ ខណៈដើមឡើយរូបគេនៅសល់កិច្ចសន្យាដល់ឆ្នាំ២០២៥ ស្រាប់ទៅហើយនោះ៕

 

Loading...