សោកស្ដាយ! កម្ពុជា​អស់ឱកាសឡើង​វគ្គ​ពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្រោយ​ចាញ់ U-18 សិង្ហបុរី

ក្រុមជម្រើស​ជាតិកម្ពុជាអស់ឱកាស​ក្នុង​ការ​ឡើង​ទៅ​វគ្គបន្ត​(វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ)ហើយ បន្ទាប់​ពី​ចាញ់​ក្រុម​ជម្រើស​ជាតិ​វ័យ​ក្រោម​សិង្ហបុរី​ក្នុង​លទ្ធផល​​នាការ​ប្រកួតទី​៤​ក្នុង​ពូល B ពានរង្វាន់ AFF U-18 Championship 2019។

ការ​ប្រកួត​វគ្គ​ទី​១​ក្រុមកម្ពុជា​មានឱកាស​ច្រើន​ក្នុង​ការរក​គ្រាប់​បាល់​ប៉ុន្តែ​ធ្វើ​មិន​បាន​សម្រេច ហើយ​លេងនិង​គ្រប់​គ្រង់​បាល់​បាន​ល្អ។​ចូល​វគ្គ​ទី​២ ក្រុម​កម្ពុជា​ហាក់​ធ្លាក់កម្លាំងច្រើន និង​របួស​ច្រើន។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​! សិង្ហបុរី​រក​បាន​មួយ​គ្រាប់​នាំ​មុខ​នៅ​នាទី​៦៦ដោយ​កីឡាករ Azri Suhaili ​ហើយ​លទ្ធផល​នេះ​បន្ត​រហូត​ដល់​ចប់​ការ​ប្រកួតតែ​ម្ដង។

ឆ្លង​កាត់៤​ប្រកួត​កម្ពុចា​ឈ្នះ​មួយ​នឹង​ចាញ់​៣​ទទួល​បាន​៣​ពិន្ទុ​ពី​ការ​ឈ្នះ​ថៃ។ប្រកួតចុង​ក្រោយ​កម្ពុជា​ត្រូវ​ធ្វើការធ្ងន់​ដោយត្រូវ​ជួប​ម្ចាស់​ផ្ទះ​វៀតណាមនៅ​ថ្ងៃ​ទី​១៥​ខែសីហា​ឆ្នាំ​២០១៩​នៅ​កីឡដ្ឋាន Thong Nhat Stadium៕

Loading...