អតីតគ្រូស្តីទីលោក Sirisak Yodyardthai ឡើងធ្វើជាគ្រូជំនួយជម្រើសជាតិថៃសារជាថ្មី

លោក Sirisak Yodyardthai ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ថៃ ប្រកាសផ្តល់តំណែងជាគ្រូជំនួយសារជាថ្មីដល់រូបគាត់ ជួយជ្រោមជ្រែងជម្រើសជាតិថៃជាមួយគ្រូបង្គោលថ្មីលោក Akira Nishino 

រម្លឹកឡើងវិញបុរសវ័យ៥០ឆ្នាំខាងលើ ត្រូវបានសហព័ន្ធបាល់ទាត់ថៃ ចែកផ្លូវគ្នាកាលពីអំឡុងពាក់កណ្តាលខែមិថុនា ឆ្នាំនេះទេ ដោយគ្រានោះរូបលោកគឺជាគ្រូបង្គោលជម្រើសជាតិបណ្តោះអាសន្ន ជំនួសតំណែងលោក Milovan Rajevac ដែលបានប្រកួតចាញ់ឥណ្ឌា ៤ទល់១ ក្នុងព្រឹត្តិការណ៍ AFC Asian Cup កាលពីខែមករា កន្លងមក។

ចំណែកភារកិច្ចថ្មីរបស់ជម្រើសជាតិថៃលើកនេះ គឺត្រៀមខ្លួនប្រកួតជម្រុះ FIFA World Cup ឆ្នាំ២០២២ ជុំទី២ ថ្នាក់តំបន់អាស៊ី ដោយស្ថិតនៅក្នុងពូលជាមួយ វៀតណាម អារ៉ាប់រួម ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី៕

Loading...