អ្នកចាំទីក្រុមបិសាចក្រហម Manchester United កីឡាករ Joel Pereira បានទៅចូលរួមជាមួយក្លិប Hearts របស់ស្កុតឡែនក្នុងលក្ខខណៈខ្ចីជើងមួយរដូវកាលគឺរដូវកាល២០១៩/២០ នេះតែម្ដងខណៈមូលហេតុដែលខ្ចីជើងនេះគឺជម្រុះកីឡាករបរទេសដែលលើសបញ្ជីក្នុងក្រុម។

LEIGH, ENGLAND – FEBRUARY 11: Joel Pereira of Manchester United U21 during the Barclays Under-21 Premier League Division One match between Manchester United U21 and Manchester City U21 at Leigh Sports Village Stadium on February 11, 2016 in Leigh, England. (Photo by Matthew Ashton – AMA / via Getty Images)
កីឡាករវ័យ២៣ឆ្នាំចំណាយពេលនៅស្កុតឡែនលើកនេះត្រូវបានគេរំពឹងថានឹងអាចទទួលបានឱកាសលេងក្នុងជម្រើ់សដំបូងញឹកញាប់ហើយអភិវឌ្ឍន៍សមត្ថភាពបន្ថែមទៀត។ នេះជាលើកទី៥ហើយដែលចាកចេញពីក្លិបក្នុងលក្ខខណ្ឌខ្ចីជើងបន្ទាប់ពីធ្លាប់ទៅលេងនៅ Rochdale, Belenenses, Vitoria Setubal និង Kortrijk។
អ្នកចាំទីសញ្ជាតិព័រទុយហ្គាល់រូបនេះគឺជាផ្នែកមួយរបស់បិសាចក្រហមក្នុងដំណើរប្រកួតមិត្តភាពមុនបើករដូវកាល២០១៩-២០ ហើយបានបង្ហាញខ្លួនក្នុងជ័យជម្នះលើក្រុម Perth Glory ២ទល់០ មុនពេលជួបក្រុម Leed United ក្នុងលទ្ធផលឈ្នះ៤ទល់០។
មែនទែនទៅ! បិសាចក្រហមមានអ្នកចាំទី៤នាក់ហើយដែលចេញពីក្លិបទៅលេងខ្ចីជើងដោយមានដូចជា៖ Alex Fojticek (Stalybridge Celtic), Dean Henderson (Sheffield United) និង Kieran O’Hara(Burton Albion)៕
