លោក Park Hang Seo ដឹកនាំវៀតណាម U22 ប្រកួតមិត្តភាពទល់ក្លឹបលីគកំពូលហុងកុង សប្តាហ៍នេះ

ខាងស្អែកនេះ ចំថ្ងៃទី១៥ ខែសីហា ក្រុមជម្រើសជាតិវៀតណាមក្រោមវ័យ២២ឆ្នាំ នឹងត្រូវប្រកួតមិត្តភាពតទល់ក្លឹប Kitchee SC សមាជិកនៃលីគកំពូលហុងកុង។

ក្នុងការប្រកួតមិត្តភាពនេះ គឺជាការប្រកួតដកស្រង់បទពិសោធន៍ត្រៀមចូលរួមព្រឹត្តិការណ៍ Sea Game ២០១៩ នាប្រទេសហ្វីលីពីន ខាងមុខនេះ។ ខណៈការប្រកួតប៉ះក្លឹបកម្រិត AFC Cup នេះ លោក Park Hang Seo គ្រូបង្វឹកជួយជម្រើសជាតិវៀតណាមឈុតធំលើកពាន AFF Suzuki Cup កន្លងទៅ បានកោះហៅកីឡាករមកតែ១៩រូបប៉ុណ្ណោះ។

បញ្ចាក់ផងថា ក្លឹប Kitchee SC បានធ្វើដំណើរមកប្រទេសវៀតណាមលើកនេះ គឺក្នុងដំណើរ Pre-Season មុនបើករដូវកាលរបស់ពួកគេ៕

Loading...