បាល់ទាត់

ក្លឹប R&F ខឹងបានត្រឹមជើងឯករងរដូវកាលមុន ពេលនេះបោះទុន ៥០លានដុល្លារហុងកុងតែម្តង

ក្លឹបសមាជិកនៃលីគកំពូលហុងកុង R&F (Hong Kong) Soccer Limited ដែលហៅកាត់ត្រឹម R&F បានប្រកាសបោះទុនរដូវកាលថ្មី ៥០លានដុល្លារហុងកុង ស្មើរប្រមាណជិត៦.៤លានដុល្លារ ត្រៀមខ្លួនរដូវកាល២០១៩/២០២០ មកដល់។

វាមិនជារឿងចម្លែកប៉ុន្មានសម្រាប់ក្លឹបមួយដែលមានភាគហ៊ុនធំជាម្ចាស់ក្លឹប Guangzhou R&F FC នៅលីគកំពូលចិន ដែលបានបោះជំហានវិនិយោគបង្កើតក្លឹប R&F ចូលរួមលីគកំពូលហុងកុងតាំងពីឆ្នាំ២០១៦ មកនេះ។

ប៉ុន្តែចំនួនលុយខាងលើនេះបើធៀបនឹងបណ្តាក្លឹបផ្សេងៗ នៅក្របខណ្ឌ Hong Kong Premier League គឺជាចំនួនមួយដែលខ្ពស់បំផុតមិនដែលមាន ដែលក្លឹបខាងលើបានប្រកាសថារដូវកាលថ្មី២០១៩/២០២០ មានកញ្ចប់ថវិកាសរុបសម្រាប់ចាយវាយដល់ទៅ ៥០លានដុល្លារហុងកុង។

បើតាមការបញ្ជាក់ពីអ្នកចាត់ការទូទៅក្លឹប លោក Tyler Kwok Nengpei បានឲ្យដឹងថា ថ្នាក់ដឹកនាំក្លឹបបានដាក់គោលដៅថាចាប់ពីរដូវកាលនេះទៅ ក្លឹបត្រូវយ៉ាងតិចយកឲ្យបានពានរង្វាន់មួយក្នុងមួយរដូវកាល ដូច្នេះហើយបានជាហ៊ានទម្លាក់លុយធំចូលមកវិនិយោគនៅទីនេះ។

គួរឲ្យដឹងថា តាំងពីបង្កើត និងចូលបង្ហាញខ្លួននៅក្របខណ្ឌលីគកំពូលហុងកុងមក ក្លឹបដែលមានមូលដ្ឋាននៅប្រទេសចិន ខេត្ត Guangzhou ខាងលើ មិនធ្លាប់បានពានរង្វាន់អ្វីឡើយ ខណៈរដូវកាលមុននេះបានលទ្ធផលល្អបំផុតត្រឹមជើងឯករងលីគកំពូលហុងកុង ដោយចាញ់ពិន្ទុក្លឹប Tai Po ត្រឹម៥ពិន្ទុប៉ុណ្ណោះ៕

 

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628