បាល់ទាត់

🚨 Man City ត្រូវមួយកំផ្លៀងរបស់ FIFA តែគេចផុតពីបម្រាមមិនឲ្យទិញកីឡាករ (Transfer Ban)

សហព័ន្ធកីឡាបាល់ទាត់ពិភពលោក(FIFA)បានប្រកាសថា Manchester United នឹងមិនជាប់បម្រាមមិនឲ្យទិញកីឡាករ(Transfers Ban)នោះទេ ប៉ុន្តែពួកគេត្រូវបានដាក់ទណ្ឌកម្ម(ពិន័យជាប្រាក់)ពីបទរំលោភបទបញ្ជារបស់ FIFA ដោយទិញកីឡាករយុវជនវ័យ​ក្រោម១៨ឆ្នាំ។

ក្លិបជើងឯក Premier League ត្រូវបាន FIFA ស៊ើបអង្កេតពីរបៀបដែលពួកគេបានជ្រើសរើសកីឡាករយុវជនចំណូលថ្មីដែលមានវ័យក្រោម១៨ឆ្នាំ។ ស្ថាប័នកំពូលនៃបាល់ទាត់ពិភពលោកមួយនេះបានបញ្ជាក់ថា City ត្រូវកំផ្លៀងរបស់របស់ខ្លួនដោយពិន័យតែមិនជាប់នបម្រាមមិនឲ្យទិញកីឡាករនោះទេ។

FIFA បានចេញសេចក្ដីថ្លែងការណ័បែបនេះ៖ “ក្រុម Manchester City FC ត្រូវបានគេរកឃើញថាបានរំលោភបំពានលើ មាត្រា ១៩ នៃបទបញ្ជារបស់ FIFA ស្តីពីស្ថានភាពទិញដូរនិងការផ្ទេរកីឡាករ។ គណៈកម្មាធិការវិន័យបានពិចារណាលើភ័ស្តុតាងដែលគេរកឃើញហើយ Manchester City បានទទួលយកការទទួលខុសត្រូវរបស់ខ្លួនហើយ FIFA បានដាក់ពិន័យជាប្រាក់ចំនួន ៣៧០,០០០ ហ្វ្រង់ស្វ៊ីស”។

ប៉ុន្មានឆ្នាំចុងក្រោយនេះ! Barcelona, Atletico Madrid, Chelsea សុទ្ធតែបានជាប់ពិន័យមិនឲ្យទិញដូរកីឡាករចូលបន្ទាប់ពីរំលោភបំពានច្បាប់ពីការទិញកីឡាករមានវ័យក្រោម១៨ឆ្នាំចូល”។

តែយ៉ាងណាក្ដី! City បានគេចផុតពីការដាក់បម្រាមនេះហើយគ្រាប់តែពិន័យជាប្រាក់សម្រាប់កំហុសនេះតែប៉ុណ្ណោះ៕

 

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628