បាល់ទាត់

Monaco ចាប់អារម្មណ៍ចង់បាន Bakayoko ត្រឡប់មកវិញ

ខ្សែបម្រើការពារ Timeoue Bakayoko អាចនឹងវិលត្រឡប់ទៅបង្ហាញខ្លួននៅទឹកដីបារាំង ជាមួយអតីតក្លឹបខ្លួន AS Monaco សារជាថ្មី ក្រោយក្លឹបនេះបង្ហាញចេតនាចង់រូបគេត្រឡប់ទៅរួមក្រុមវិញ។

កីឡាករវ័យ២៤ឆ្នាំរូបនេះ ពុំសូវទទួលបានការស្វាគមន៍ក្នុងការបង្ហាញខ្លួនលើទីលានប៉ុន្មាននោះឡើយ ចាប់តាំងពីមកដល់ទឹកដី Stamford Bridge គ្រានោះក្រោមការដឹកនាំរបស់លោក Antonio Conte នារដូវកាលដំបូងបានបង្ហាញខ្លួនសរុប៤៣ប្រកួត។ តែចូលដល់រដូវកាលបន្ទាប់ក៏ត្រូវលោក Maurizio Sarri ដាក់ឲ្យ AC Milan ខ្ចីជើង មុនត្រឡប់មកចូលរួមក្លឹបទីក្រុងឡុងដ៍នេះសារជាថ្មី។

តែសម្រាប់រដូវកាលថ្មីនេះ ក្រោមការដឹកនាំរបស់ Frank Lampard មើកទៅក៏ប្រហែលជា Tiemoue Bakayoko ក៏មិនស្ថិតនៅក្នុងក្រសែភ្នែកវីរៈបុរស Chelsea នេះដែរ ខណៈក្លឹបនៅមានកីឡាករតំណែងនេះល្អៗដូចជា Jorginho, Mateo Kovacic និង N’Golo Kante ជាដើម។

គួរឲ្យដឹងថា មុនមកចូលរួមជាមួយតោខៀវ កីឡាករបារាំងខាងលើបានធ្លាប់លេងឲ្យ AS Monaco ៣រដូវកាលមកហើយ ហើយក៏ជាអ្នករួមចំណែកជួយឲ្យក្លឹបនេះឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ទ្រពានរង្វាន់ UEFA Champions League រដូវកាល២០១៦/២០១៧​ និងគ្រងជើងឯកលីគកំពូលបារាំង នារដូវកាលនោះផងដែរ៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628