ក្លឹបបង្កើតថ្មីរបស់ David Beckham ចាប់អារម្មណ៍ចង់បានលោក David Moyes ទៅដឹកនាំ

ក្លឹបទើបបង្កើតរយៈពេល១ឆ្នាំកន្លះ របស់អតីតខ្សែប្រយុទ្ធ David Beckham ដែលមានមូលដ្ឋាននៅរដ្ឋ Miami សហរដ្ឋអាមេរិក នោះគឺក្លឹប Inter Miami CF ត្រូវបានចុះផ្សាយថាកំពុងទាក់ទងចង់បានលោក David Moyes ទៅធ្វើជាអ្នកចាត់ការទូទៅក្លឹប។

គួរឲ្យដឹងថា ក្លឹប Inter Miami CF ដែលត្រៀមខ្លួនរៀបចំក្រុម ដើម្បីឈានជើងចូលលេងលីគកំពូលសហរដ្ឋអាមេរិកលើកដំបូង ​នារដូវកាល២០២០ មកដល់នាអំឡុងកន្លះឆ្នាំទៀតនេះឯង។

តាមប្រភពពី talkSPORT អតីតអ្នកចាត់ការទូទៅក្លឹប Manchester United ក៏បានលើកឡើងក្នុងកិច្ចសម្ភាសន៍រូបគាត់ក៏មានចំណាប់អារម្មណ៍ លើការបង្ហាញខ្លួននៅក្របខណ្ឌ Major League Soccer ផងដែរ តាមរយៈការតាមដានទស្សនាមួយរយៈពេលមុនមក។

បញ្ជាក់ផងថា អ្នកចាត់ការទូទៅវ័យ៥៦ឆ្នាំខាងលើ បច្ចុប្បន្នកំពុងទំនេរគ្មានការងារធ្វើនោះទេ ក្រោយពីចាកចេញពីក្លឹប West Ham United កាលពីបញ្ចប់រដូវកាល២០១៧/២០១៨ មក៕

Loading...