បាល់ទាត់

ថៃផ្ដល់​កៅអី​ទស្សនា​ដល់​អ្នក​គាំទ្រ​វៀតណាម២២៤៤នាក់​ក្នុង​ជំនួបបើក​ឆាក World Cup 2022

ក្រុមជម្រើ​សជាតិវៀតណាម​នឹង​ត្រូវ​ប្រឈមមុខ​ជាមួយ​ក្រុមជម្រើស​ថៃដែល​ជា​គូប្រជែង​ដ៏​ស្វិតស្វាញបំផុតក្នុង​ថ្ងៃ​បើក​ឆាក​ពាន​រង្វាន់ 2022 FIFA World Cup វគ្គ​ជម្រុះ​ជ។​ទី​២​តំបន់​អាស៊ី​ពូល នៅ​ដើម​ខែ​ក្រោយ។

ការ​ប្រកួត​នេះ​ត្រូវ​បាប​គេ​ដឹង​ថា​ជា​ជំនួប​គួរឲ្យចាប់​អារម្មណ៍​ខណៈ​ជម្រើស​ជាតិជាតិ​២​នៅ​អាស៊ាន​នេះខ្លាំង​និង​ល្បី​ជាង​គេ។តែ​យ៉ាង​ណាក្ដី​!​ក្នុង​ការ​ប្រកួត​អ្នក​គាំទ្រ​វៀតណាមតែ​មួយក្ដាប់​តូច​ប៉ុណ្ណោះ​អាច​ចូល​មើលក្រុមជម្រើស​ជាតិ​របស់​ខ្លួន​ផ្ទាល់​នៅ​កីឡដ្ឋាន។

រឿងនេះកើតឡើងដោយសារតែស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បង្កើតច្បាប់ទាក់ទងនឹងការបែងចែកកន្លែងអង្គុយសម្រាប់អ្នកគាំទ្រក្រុមភ្ញៀវ ក្នុងពេលប្រកួតផ្លូវការក៏ដូចជាការផ្លាស់ប្តូរទីកន្លែងប្រកួតដែលធ្វើឡើងដោយសមាគមបាល់ទាត់ថៃ (FAT) ។

ជា​លទ្ធផល​គឺ​អ្នក​គាំទ្របាល់ទាត់​វៀតណាម​២២៤៤នាក់​នឹង​មានឱកាស​មើល​ក្រុមជម្រើស​ជាតិ​របស់​ខ្លួនលេង​វគ្គ​ជម្រុះ​ពាន 2022 World Cup និង 2023 AFC Asian Cup Joint-Qualifiers​ជុំ​ទី​២​ក្នុង​ការ​ប្រកួត​បើក​ឆាក​ជាមួយថៃ។

ច្បាប់របស់ FIFA បានចែងថាកៅអីទស្សនា៨%នៃ​កៅអី​ក្នុង​កីឡដ្ឋាន​សរុប​គួរតែត្រូវបានបម្រុងទុកសម្រាប់អ្នកគាំទ្រក្រុមភ្ញៀវ។ ចំនួននេះអាចសមរម្យ ប្រសិនបើប្រទេសថៃយក​ការ​ប្រកួត​នេះ​លេង​លើកីឡដ្ឋានជាតិ Rajamangala ក្នុងទីក្រុងបាងកក ដែលអាចផ្ទុកមនុស្សបានប្រហែល ៥ ម៉ឺននាក់៕

 

 

 

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628