បាល់ទាត់

អ្នក​គាំទ្រថៃថា សូម្បី​កម្ពុជា ​យើង​លេង​ចាញ់​ទៅ​ហើយ មាន​ហេតុ​ផល​អ្វី​ដែល​ត្រូវ​ឈ្នះ​វៀតណាមនោះ

វា​ពិត​ជា​មិន​គួរឲ្យ​ជឿ​សោះ​ថា​ថៃ​កំពុង​នៅឈរ​បាតតារាង​ពូល B​ពានរង្វាន់ AFF U18 Championship។ អ្នក​គាំទ្រ​ថៃ​មិន​អាច​ជួយអ្វី​បាន​នោះ​ទេ​បុន្តែ​ពួក​គេ​ពិត​ជា​ខកចិត្ត​រួច​ទៅ​ហើយ។

ក្រុមដំរីជំទង់មួយ​នេះ​រក​បាន​តែ​ប៉ុន្មាន​ពិន្ទុ​ប៉ុណ្ណោះ​ក្នុង​៤ប្រកួត​ចុង​ក្រោយ​ហើយពួក​គេបាន​ធ្លាក់ចេញ​ពី​ពាននេះ​រួច​ទៅ​ហើយ​ក្រោយខណៈ​ប្រកួត​ចុង​ក្រោយ​ប៉ះ​ម៉ាឡេស៊ី​គ្រាន់​តែ​ជា​ការ​ប្រកួតបង្គ្រប់​កិច្ចតែ​ប៉ុណ្ណោះ។
ហេតុផល​ដែល​ធ្វើ​ឲ្យ​ U-18 ថៃ​ទាំង​មូលធ្លាក់​ទម្រង់​លេង​បែប​នេះ គឺ​ការ​បង្ហាញខ្លួន​មិន​បាន​ល្អ​របស់ Supanat Mueanta។​រូប​គេ​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អបំផុត​នៅ Bururiam United។ ត្រឹម​តែ​១៨​ឆ្នាំ​រូប​គេ​រក​បាន​៦​គ្រាប់​ហើយ​ឲ្យ​ក្លិប Buriram ក្នុង​រដូវ​កាល​នេះ តែ​យ៉ាង​ណា​ក្ដី​! ការ​បបង្ហាញទម្រង់​លេង​ល្អបាន​នៅ​តែ​ក្លិប​ហើយ​មក​ដល់​ជម្រើស​ជាតិ U-18 ​រូប​គេ​មិន​ទាន់​រក​បាន​មួយ​គ្រាប់​នៅ​ឡើយ​ទេ។
ក្រុមដំរីចម្បាំង​បាន​បង្កើតឱកាស​ជា​ច្រើន​តែ​មិន​អាច​បញ្ចប់​ទី​បាន​ពេញ​ចិត្ត​ពេល​លេង​ជាមួយ​វៀតណាម។ ក្រុម​ទាំង​ពីរ​វាយ​សម្រុក​គ្នា​ខ្លាំង​តែ​រក​ឈ្នះ​តរក​ចាញ់​មិន​ឃើញ។ បន្ទាប់​ពី​ចប់​ការ​ប្រកួត​កាល​ពី​ម្សិលមិញ គ្រូ​បង្វឹក​ U18ថៃ​បាន​និយាយ​បែប​នេះ៖
” យើង​មិន​អាច​ជួយបាន​ឡើយ ប៉ុន្តែ​យើង​ពិត​ជា​មិន​អារម្មណ៍​ខកចិត្តជាមួយ​នឹង​លទ្ធផល។ U18 ថៃ​មិន​បាន​ល្អ​សោះ ពួក​គេ​គ្មានឱកាស​សោះ​ឡើយ។ ឆ្នាំ​នេះ U18​ថៃមិន​អាច​បង្ហាញថ្វី​ជើង​បាន​ល្អ​តែ​យើ់ង​នឹង​ត្រឡប់​មក​វិញ​ហើយ​ពង្រឹងក្រុមកីឡាករ​ទាំង​នវ​សម្រាប់​ត្រៀម​ពាន AFC U-19។ កីឡាកររបស់​ពួក​យើង​ពិត​ជា​ហត់​ខ្លាំង សោយសារ​តែ​កាលវិភាគ​ប្រកួត​ Thai -League ញឹក​ពេក”។
U18 ថៃ​ជំនាន់​នេះ​គ្មាន​ការ​រកំពឹង​ទុក​ខ្ពស់​នោះ​ទេ។ ការ​ចាញ់​ក្រោម​ថ្វី​ជើង​កម្ពុជា​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ថៃ​បាត់​បង់​ភាព​ជឿជាក់ទៅ​ហើយ។ មុន​ប្រកួត​ជាមួយវៀតណាម អ្នក​គាំទ្រ​ម្នាក់​ថា៖” U18 ថៃ​ជំនាន់នេះ សូម្បី​តែ​កម្ពុជា​ក៏​ចាញ់​ទៅ​ហើយ​នោះ​ តើឲ្យ​ពួក​យើង​ជឿ​ជាក់​ថាអាច​យក​ឈ្នះ​វៀតណាម​ដោយ​របៀប​ណា?​នេះ​ពិត​ជា​ការ​ខ្ជះខ្ជាយពេលវេលាមែន​ទែន! ខ្ញុំ​សុខចិត្ត​មើល​ការ​ប្រកួតក្នុង​ Thai-League វិញ​ល្អ​ជាង”។
ក្រុមជម្រើស​ជាតិ​វ័យ​ក្រោម​១៨​ឆ្នាំ​ថៃ​រក​បាន​ត្រឹម​៤​គ្រាប់​ប៉ុណ្ណោះ​ឆ្លង​កាត​ប្រកួតកន្លង​មក​គឺ​ស៊ុត​ចូល​សិង្ហបុរី​១​គ្រាប់ ស៊ុត​ចូល​កម្ពុជា​៣​គ្រាប់​ខណៈ​ប៉ះអូស្រ្តាលី​និង​វៀតណាម​គ្មាន​ការនស៊ុត​បញ្ចូលទីគ្នា​នោះ​ទេ៕

 

 

 

 

 

 

 

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628