បាល់ទាត់

ឥណ្ឌូនេស៊ី ចេញឈ្មោះកីឡាករ២៤នាក់ ត្រៀមលេងជម្រុះ World Cup ២០២២ មុនគេមុនឯងតែម្តង

សមាគមកីឡាបាល់ទាត់ឥណ្ឌូនេស៊ី បាន​ប្រកាសចេញបញ្ចីឈ្មោះកោះហៅកីឡាករចំនួន២៤នាក់ មកជំរុំហ្វឹកហាត់ត្រៀមប្រកួតក្នុងព្រឹត្តិការណ៍ជម្រុះ FIFA World Cup ២០២២ ជុំទី២ ថ្នាក់តំបន់អាស៊ី។

លោក Simon McMenemy គ្រូបង្គោលជម្រើសជាតិឥណ្ឌូនេស៊ី បានធ្វើការជ្រើសរើសកីឡាករកូនក្រុមរបស់ខ្លួនចំនួន២៤រូប មកប្រមូលផ្តុំបោះជំរុំហ្វឹកហាត់នៅ Pakansari Stadium ដើម្បីត្រៀមខ្លួនលេងវគ្គជម្រុះទៅកាន់ FIFA World Cup ២០២២ ខណៈឥណ្ឌូនេស៊ី ស្ថិតនៅក្នុងពូលជាមួយ ថៃ ម៉ាឡេស៊ី វៀតណាម និងអារ៉ាប់រួម។

ការប្រមូលផ្តុំលើកដំបូងនេះ ដើម្បីត្រៀមប្រកួតទល់ ម៉ាឡេស៊ី នៅថ្ងៃទី០៥ និងបន្តប៉ះ ថៃ នៅថ្ងៃទី១០ ខែក្រោយនេះហើយ។

ខាងក្រោមនេះជាឈ្មោះកីឡាករទាំង២៤រូបរបស់ជម្រើសជាតិឥណ្ឌូនេស៊ី៖

អ្នកចាំទីៈ Andritany Ardhiyasa, Awan Setho, Angga Saputra

ខ្សែការពារៈ Ricky Fajrin, Hansamu Yama, Otavio Dutra, Yanto Basna, Yustinus Paew, Johan Alfarizi, Andika Wijaya, Victor Igbonefo

ខ្សែបម្រើៈ Andik Vermansah, Evan Dimas, Rizky Pora, Manahati Lestusen, Rizky Pellu, Stefano Lilipaly, Zulfiandi, Irfan Jaya, Irfan Bachdim, Greg Nwokolo

ខ្សែប្រយុទ្ធៈ Ferdinand Sinaga, Beto Goncalves, Osas Saha 

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628