បាល់ទាត់

AFF Women’s Championship 2019៖ គ្រប់​ក្រុម​សុទ្ធតែ​​រៀប​ចំ​បាន​ល្អ ខណៈ​គ្រូ​វៀតណាម​ថា​ឥណ្ឌូណេស៊ី និងមីយ៉ាន់ម៉ា​ជា​ក្រុមខ្លាំង​ក្នុង​ពូល

ក្រសែភ្នែក​អ្នក​គាំទ្រ​បាល់​ទាត់​នៅ​អាស៊ាន​រំពឹង​ថា​ក្រុមម្ចាស់​ផ្ទះ​នារីថៃ និង​ជា​ក្រុមការពារដំណែង​ជើង​ឯក​ផង​នោះ គឺ​ជា​ក្រុម​ដែល​ខ្លាំង​ជាង​គេ​ត្បិត​អី​បាន​ឡើង​លេង World Cup កាល​ពី​ប៉ុន្មាន​ខែ​មុន ប៉ុន្តែ​ព្រឹត្តិការណ៍ AFF Women’s Championship ដែល​ជា​ព្រឹត្តិការណ៍​បាល់​ទាត់​ជ្រើសរើស​ជើង​ឯក​នារី​ប្រចាំ​តំបន់​អាស៊ាន​បាន​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​១៥​នេះ​ហើយ។

សម្រាប់​កម្ពុជា​ដែល​ជា​ក្រុម​ខ្សោយ​ជាង​គេ​ស្ថិត​ក្នុងពូល B នៅ​ជាមួយ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី​ និង​វៀតណាម។ ក្នុង​សន្និសីទកាសែត​មុន​ការ​ប្រកួត​កាល​ពី​ម្សិលមិញ​គ្រូ​បង្វឹក​ក្នុង​ពូល B សុទ្ធតែ​និយាយ​ថា​បាន​រៀប​ចំ​បាន​ល្អ​សម្រាប់​ត្រៀម​ប្រកួត​ប្រជែង។

គ្រូ​បង្វឹក​ជម្រើស​ជាតិនារី​ឥណ្ឌូនេស៊ី​លោក Rudolf Nere ថា៖” យើង​បាន​ហ្វឹកហាត់​ប្រហែល​ជា​មួយខែ​កន្លះ​នៅ​ឥណ្ឌូនេស៊ី។ មានក្រុមខ្លាំងៗ​ជា​ច្រើន​ក្នុង​ពូល​របស់​យើង​ដែល​សុទ្ធតែ​មាន​ចំណាត់​ថ្នាក់​ពិភពលោក​ខ្ពស់​ជាង​យើង​ទាំងអស់។ សម្រាប់​ពួក​យើង វា​ពិត​ជា​លំបាក ខណៈ​យើង​គ្មាន​ការ​ប្រកួត​លីគ​នារី​បើ​ប្រៀប​ធៀប​ទៅ​នឹង​មីយ៉ាន់ម៉ា​និង​វៀតណាម ដែល​មាន​លីគ​នារី​ដ៏​ខ្លាំង។​យើង​មកដល់​ទី​នេះមួយ​សប្ដាហ៍​មក​ហើយ​ហើយ​ក៏​មាន​ការ​ប្រកួត​មិត្តភាព​ដ៏​មាន​ប្រយោជន៍​សម្រាប់​ក្រុម​យើង​ដែរ”។

គ្រូ​បង្វឹកជម្រើស​ជាតិ​មីយ៉ាន់ម៉ា លោក Win Thu Moe ៖” យើង​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព។ យើង​មាន​ពេលវេលា​២​ខែ​ដើម្បី​រៀប​វំ​ហើយ​យើង​ក៏​បាន​យក​កីឡាករ​ថ្មី​មក​ដែរ។​យើង​បានដឹង​ពី​សមត្ថភាពក្រុម​វៀតណាម​និង​ឥណ្ឌូណេស៊ី តែយើង​មិនដែល​បាន​លេង​ជាមួយកម្ពុជា​ទេ។ គោលបំណងរបស់​យើង​គឺ​ឡើង​ដល់​វគ្គផ្ដាច់ព្រ័ត្រ”។

ចំណែក​លោក  Mai Duc Chung គ្រូបង្វឹក​វៀតណាម​វិញ​ថ្លែង​បែប​នេះ៖” ពានរង្វាន់នេះ​ពិត​ជា​សំខាន់សម្រាប់​តំបន់​របស់​យើង។​យើង​ចង់​អរគុណដល់ AFF ដែល​រៀប​ចំ​ការ​ប្រកួត​សម្រាប់​នារី ហើយ​វា​ពិត​ជា​ល្ង​សម្រាប់​អភិវឌ្ឍន៍​បាល់ទាត់​។ ឆ្នាំ​នេះ​យើង​មាន​ក្រុម​ថ្មី​មក​ចូល​រួម​ដូច​ជា កម្ពុជា។ យើង​បាន​ហ្វឹកហាត់​នៅ​ជប៉ុន​ហើយ​ទន្ទឹម​រងចាំ​ការ​ប្រកួត​នៅ​ទីនេះ។ មីយ៉ាន់ន៉ា និង​ឥណ្ឌូនេស៊ី​ហើយ​និង​ថៃ​ជា​ក្រុម​ខ្លាំងដែល​យើង​ត្រូវ​តែ​គោរព​ពួក​គេ”។

សម្រាប់​គ្រូ​បង្វឹក​ជម្រើស​ជាតិ​នារី​កម្ពុជាវិញ​គឺ​លោក អ៊ុំ សាវង្ស បាន​និយាយ​បែប​នេះ៖” ​យើង​បាន​ធ្វើ​ការ​ហើយ​ក៏​បាន​រៀប​ចំ​បាន​យ៉ាង​ល្អ​ផង​ដែរ។​យើង​បាន​លេង​មិត្តភាព​ជា​ច្រើន​ប្រកួត​នៅនក្នុង​ស្រុក​ហើយ​បាន​លេង​មិត្តភាព​អន្តរជាតិ​មួយ​ប្រកួត​ផងដែរ”៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628