មូលហេតុពិតនាំឲ្យ Sala បានស្លាប់ មិនមែនមកពីលង់ទឹកនៅក្នុងយន្តហោះនោះទេ

រម្លឹកទៅប៉ុន្មានខែមុននេះ ប្រិយមិត្តប្រហែលជាចងចាំនៅឡើយចំពោះហេតុការណ៍ដ៏អាក្រក់មួយដែលបានឆកយកអាយុជីវិតមនុស្ស២នាក់ ក្នុងនោះមានមួយរូបគឺជាកីឡាករបាល់ទាត់ Emiliano Sala នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះ។

ក្រោយការធ្វើស្វែងរក ទីបំផុតសាកសពរបស់ខ្សែប្រយុទ្ធខាងលើក៏បានស្រង់ឡើង ដោយមើលរូបរៀងស្ទើរតែមិនស្គាល់ទៅហើយនោះ។

ពេលនេះយោងតាមការចេញផ្សាយសារជាថ្មីរបស់ BBC News ក្រោយបន្តការតាមដាន និងរកមូលហេតុរបស់ក្រុមអ្នកជំនាញបានបង្ហាញថា ខ្សែប្រយុទ្ធអាហ្សង់ទីនខាងលើ ព្រមទាំងអាកាសយានិកលោក David Ibbotson មិនមែនស្លាប់ដោយសារតែកប់ជាមួយយន្តហោះទៅក្នុងទឺកនោះទេ។ តែធាតុពិតប្រាកដ គឺពួកគេទាំងទ្វេបានរងនូវជាតិបំពុល កាបូនម៉ូណូអុកស៊ីត ដែលភាយចេញពីកាប៊ីនយន្តហោះ តាំងពីមុនធ្លាក់ចូលដល់ផ្ទៃទឹកសមុទ្រមកម្ល៉េះ។

យោងតាមការពិនិត្យសាកសព Emiliano Sala គឺគេបានរកឃើញថាមានជាតិកាបូនម៉ូណូអុកស៊ីត ដល់ទៅ៥៨% ដែលជាចំនួនលើសកម្រិតមួយដែលមិនអាចបញ្ចូលទៅក្នុងខ្លួនមនុស្សបានឡើយ ព្រោះកាលណាលើសកម្រិត៥០% វានឹងធ្វើឲ្យប៉ះពាល់ដល់ចង្វាក់បេះដូងមនុស្សខ្លាំង។

គួររម្លឹកឡើងវិញថា កីឡាករវ័យ២៨ឆ្នាំខាងលើ បានបាត់បងជីវិតក្រោយធ្វើដំណើរតាមយន្តហោះឯកជនខ្នាតតូចមួយពីទីក្រុង Nantes ប្រទេសបារាំង ទៅកាន់ប្រទេសវែល ដើម្បីចូលរួមជាមួយក្លឹបថ្មី Cardiff City ៕

Loading...