បាល់ទាត់

ធ្លាក់ជារឿងមួយធម្មតា​របស់​កម្ពុជា តែ​អ្វី​ដែល​អ្នកគាំទ្រចង់​ឃើញបំផុត​គឺ​យក​ឈ្នះ​វៀតណាម​ល្ងាច​នេះ

ក្រុម​ជម្រើស​ជាតិ​កម្ពុជាវ័យក្រោម១៨ឆ្នាំ​នឹង​ត្រូវ​ប្រកួត​បិទ​គូទ​ក្នុង​វគ្គ​ជម្រុះ​ក្នុងពូលB ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​ U​18​​ វៀតណាម​ខណៈ​ក្រុម​កម្ពុជា​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់​យុវជន​វ័​ក្រោម​១៨​ឆ្នាំ​អាស៊ាន​នេះ​រច​ទៅ​ហើយ។

សម្រាប់​ពូល B នេះ​ក្រុម​ដែល​មាន​ភាគរយខ្ពស់​អាច​ឡើង​ទៅ​វគ្គ​៤​ក្រុម​ចុង​ក្រោយ​បាន​គឺ​ម៉ាឡេស៊ី អូស្រ្តាលី និង​វៀតណាម​នេះ​ឯង តែ​វៀតណាម​មាន​ភាគ​រយ​តិច​ជាង​គេ។ ម៉ាឡេស៊ី និង​អូស្ត្រាលី ស្ថិតនៅលេខ១ និង​លេខ២ មាន៩ពិន្ទុដូចគ្នា ឯវៀតណាមមាន​៧ពិន្ទុឈរ​នៅលេខ៣។

សម្រាប់ការប្រកួតល្ងាចនេះ ម្ចាស់ផ្ទះវៀតណាម ត្រូវប៉ះកម្ពុជា, ម៉ាឡេស៊ី ប៉ះថៃ និង​អូស្ត្រាលីប៉ះសិង្ហបុរី។ ដូច្នេះ​ដើម្បីមាន​ឱកាស​បានឡើងទៅវគ្គខ្វែង​ វៀតណាម ត្រូវការ​ឈ្នះកម្ពុជាដាច់ខាត។ ទោះ​បី​ជា​វៀតណាមឈ្នះ​កម្ពុជា​មែន​ពិតតែ រវាងអូស្ត្រាលី និង​ម៉ាឡេស៊ី ដែល​មាន​ពិន្ទុស្មើ​គ្នា យ៉ាងហោច​ត្រូវមាន​ក្រុមមួយ​ចាញ់។

និយាយ​ពី​កម្ពុជា​វិញ! ឆ្លង​កាត​បួន​ប្រកួត​កន្លង​មក​ឈ្នះ​១(ឈ្នះ​ថៃ)​និង​ចាញ់​៣(ចាញ់​អូស្រ្តាលី​៥​ទល់​១ ចាញ់​ម៉ាឡេស៊ី​៣​ទល់​១​និង​ចាញ់​សិង្ហបុរី១​ទល់​០)។​តើ​កម្ពុជា​អាច​បំបែក​កំណត់​ត្រា​យក​ឈ្នះ​វៀតណាម​ដូច​ឈ្នះ​ថៃ​ដែរ​ឬ​ទេ?

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628