AFF U-18: គ្រូ​បង្វឹក​វៀតណាម​និយាយ​អ្វី​ខ្លះ​មុន​ជួប​កម្ពុជា​ល្ងាច​នេះ?

ក្រុមជម្រើស​ជាតិ​កម្ពុជា​វ័យក្រោម១៨ឆ្នាំ នឹង​ត្រូវ​ប្រកួតបង្គ្រប់កិច្ច​ក្នុង​ពូល​ B ពានរង្វាន់ AFF U-18 Next Media Cup វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ខណៈ​ប្រកួត​នេះ​គឺ​ជា​ផ្លូវ​មួយ​ឲ្យ​វៀតណាម​អាច​ឡើង​ឬ​ធ្លាក់​ចេញ​ពី​ពូល​ជាមួយ​កម្ពុជា ថៃ និង​សិង្ហបុរី។

ក្នុង​ជំនួប​នេះ​គ្រូ​បង្វឹក​ U18 វៀតណាមលោក Hoang Anh Tuan  ​មិន​បាន​និយាយ​អ្វី​ច្រើន​ពី​កម្ពុជា​នោះ​ទេ​តែ​លោក​ថា ក្រុមវៀតណាម​នៅ​មានឱកាស។

“​បើ​មើល​ទៅ​តាម​តារាង​ពិន្ទុ​ការ​ប្រកួត​កន្លង​មក​ វៀតណាម​នៅ​តែ​មានឱកាស​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។​យើង​មិន​រំពឹង​លើ​លទ្ធផល​រវាង​ថៃជួប​ម៉ាឡេស៊ីក្នុង​ការ​ប្រកួត​ចុង​ក្រោយ​​នោះ​ទេ”។

“​យើង​ត្រូវ​តែ​ផ្ដោត​សំខាន់​លើ​កិច្ចការ​ដែល​យើង​ត្រូវជួប​កម្ពុជា។ វា​អាស្រ័យលើ​កត្តា​ជា​ច្រើន​សម្រាប់​វៀតណាម​ថា​តើ​អាច​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ​ដោយ​របៀបណា”។

 

 

Loading...