U18 កម្ពុជា​ទម្លាក់ U18 វៀតណាម​មិន​ឲ្យ​ឡើង​វគ្គ​៤ក្រុមចុងក្រោយ

ក្រុមជម្រើស​ជាតិ​កម្ពុជាវ័យក្រោម១៨ឆ្នាំបាន​ទម្លាក់​វៀតណាមវ័យ​ក្រោម​១៨ឆ្នាំពី​ពាន​រង្វាន់ AFF U-18 Championship 2019 បន្ទាប់​ពី​យក​ក្នុងលទ្ធផល​២ទល់១ ក្នុង​ការ​ប្រកួតចុង​ក្រោយ​ក្នុង​ពូល B។

មួយ​គ្រាប់​របស់​កម្ពុជា​រក​បាន​ដោយ​ប្រធានក្រុម សៀង ចន្ធា​នៅ​នាទី​៥៦​ខណៈ​វៀតណាមវាយ​សម្រុកយក​ឈ្នះ​ពេញ​៩០​នាទីនិង​មានឱកាស​ស៊ុត​ជា​ច្រើន​តែ​មិន​បាន​សម្រេច​រហូត​ដល់​នាទី​៩១+​ទើប​ស៊ុត​គ្រាប់​តាម​ស្មើ។

ប៉ុន្តែ​នាទី​៩០+៥ កីឡាករ​កម្ពុជា​ ធី លាង​រក​បាន​គ្រាប់​ជ័យជម្នះវិញ​ហើយលទ្ធផលនេះបាន​ធ្វើឲ្យ​វៀតណាម​ដែល​ជា​ក្រុមម្ចាស់​ផ្ទះធ្លាក់ចេញ​ជាមួយ​កម្ពុជា​និង​ថៃ​តែ​ម្ដង។

 

Loading...