FIFA មិនអនុញ្ញាតិឲ្យប្រើប្រាស់ VAR នៅលីគកំពូលវៀតណាមឆ្នាំនេះទេ

វីឌីអូជំនួយអាជ្ញាកណ្តាល (VAR) មិនត្រូវបានអនុញ្ញាតិពីសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) ឲ្យប្រើប្រាស់នៅក្របខណ្ឌលីគកំពូលវៀតណាម V.League ឡើយក្នុងរដូវកាលនេះ។

កាលពីដើមឆ្នាំ២០១៩នេះ វៀតណាម បានប្រកាសថានឹងប្រើប្រាស់ប្រព័ន្ធតិចណូឡូជីទំនើប VAR ឲ្យចូលមកបម្រើវិស័យបាល់ទាត់នៅក្របខណ្ឌលីគកំពូលរបស់ខ្លួន ប៉ុន្តែពេលនេះត្រូវប្រកាសសារជាថ្មីថា នឹងបញ្ឈប់ជាផ្លូវការ ក្រោយច្បាប់ថ្មីរបស់ FIFA ។

តែយ៉ាងណាប្រភពពីសហព័ន្ធកីឡាបាល់ទាត់វៀតណាម VAR នៅតែនឹងប្រើប្រាស់នៅលីគកំពូលវៀតណាម ដដែលនាពេលខាងមុខ ខណៈបច្ចុប្បន្ន FIFA នឹងត្រូវបញ្ចូនមន្ត្រីរបស់ខ្លួនមកត្រួតពិនិត្យ និងបើកវគ្គបណ្តុះបណ្តាលដើម្បីចេញជា License តែម្តង។ ហើយការផ្តល់ License នេះគឺជាច្បាប់ថ្មីរបស់ FIFA សម្រាប់ប្រទេសណាដែលចង់ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាមួយនេះក្នុងពិភពបាល់ទាត់របស់ពួកគេ៕

 

Loading...