រឿងគួរឲ្យចាប់​អារម្មណ៍​របស់កម្ពុជា​ក្នុង​ពាន AFF U18 Next Media Cup

ក្រុមជម្រើសជាតិ​កម្ពុជា​វ័យ​ក្រោម១៨ឆ្នាំ​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ AFF U-18 Championship 2019 បាត់​ហើយ​ក្រោយ​ខ្លង​កាត​៥​ប្រកួត​ឈ្នះ២​និង​ចាញ់​៣ទទួលបាន​៦​ពិន្ទុ​ឈរ​ចំណាត់​ថ្នាក់​លេខ​៤​ក្នុងពូល B។ VEHA Media សូម​សង្ខេប​និង​បង្ហាញរឿង​គួរឲ្យ​ចាប់​អារម្មណ៍​របស់​ក្រុម​គោជំទង​កម្ពុជា​ក្នុង​ពាន​រង្វាន់​យុវជន​ជើង​អាស៊ាន​មួយ​នេះ។

ឈរក្នុង​ពូលមរណៈ(ពូល​ B)

តាម​រយៈ​ការ​ចាប់​ឆ្នោត​ជ្រើស​រើស​ពូ​លពី​សហព័ន្ធកីឡាបាល់ទាត់​អាស៊ាន​ដែលមាន​ទីស្នាក់ការ​នៅ​ប្រទេស​ម៉ាឡេស៊ី កម្ពុជា​ស្ថិត​ក្នុង​ពូល B​ជាមួយ​ម្ចាស់​ផ្ទះវៀតណាម ក្រុមជើងឯកច្រើន​ជាង​គេ ថៃ(៥ដង) ក្រុមខ្លាំងហើយ​មាឌធំអូស្រ្តាលីដែល​ជា​ក្រុម​ធ្លាប់​បាន​ជើង​ឯក​៤​ដង ក្រុមការពារ​ដំណែង​ជើង​ឯក​ឆ្នាំ​មុន​ម៉ាឡេស៊ី និង​អតីតក្រុមចំណាត់ថ្នាក់លេខ៣​សិង្ហបុរី។

ស៊ុត​ចូល​ក្រុម U18 អូស្រ្តាលី​លើក​ដំបូង

ផ្អែក​លើ​ប្រវត្តិសាស្រ្តពាន​រង្វាន់ AFF U18 Championship នេះ​ក្រុម​កម្ពុជា​មិន​ដែល​បាន​ស៊ុត​ចូល​ក្រុម U18 អូស្រ្តាលីនោះ​ទេ​ហើយ​ ពី​ព្រោះមូលហេតុ​២​គឺ កម្ពុជា​តែ​ងនៅ​ពូល​ខុស​ពី​អូស្រ្តាលី​និង​មួយ​ទៀត​កម្ពុជា​និង​អូស្រ្តាលី​មិន​ចូល​រួមក្នុង​ការ​ប្រកួត​នេះ។

ដោយ​ឡែក​នៅ​ឆ្នាំ​២០១៩​នេះ​កម្ពុជា​បាន​ប្រកួត​ចាញ់​ U18 អូស្រ្តាលី​ក្នុង​លទ្ធផល​៥​ទល់​១ ក្នុង​ការ​ប្រកួត​បើក​ឆាក​តែ​កម្ពុជា​រក​បាន​មួយ​គ្រាប់​ដោយ​ សៀង ចន្ធា។

ឈ្នះ​ក្រុម U18 ថៃ​និង​វៀតណាមបំបែក​កំណត់ត្រា​ប្រវត្តិសាស្រ្ត

ស្ទើតែ​គ្រប់​ឈុត​ជម្រើស​ជាតិ! កម្ពុជា​មិន​ដែល​លេង​ឈ្នះ​ថៃ​និង​វៀតណាម​នោះ​ទេ។ ប្រវត្តិសាស្រ្តកន្លង​មក​កម្ពុជា​ចាញ់​ ជួន​កាល​ចាញ់​ដោយ​ច្រើន​គ្រាប់​ទៀត​ផង។​សម្រាប់​ឆ្នាំ​២០១៩​នេះ ក្រុម​កម្ពុជា​បាន​កែ​ប្រែមុខ​មាត់​ថ្មី​ដោយ​បាន​ឈ្នះ​ក្រុម​ទាំង​ពីរ​នេះ​ក្នុង​វគ្គជម្រុះ​ក្នុង​ពូល។

កាល​ពី​ថ្ងៃ​ទី​០៩ ខែ​សីហា​ឆ្នាំ​២០១៩​ក្នុង​កីឡដ្ឋានThanh Long Stadium​នា​ទីក្រុងហូជីមិញ! កម្ពុជា​បាន​យក​ឈ្នះ​ក្រុម​ខ្លាំង​ថៃ​ជា​លើកដំបូងបំផុត​ក្នុង​ប្រវត្តិសស្រ្ត AFF U18​ដោយលទ្ធផល​៣​ទល់​៤។ បួន​គ្រាប់​របស់​កម្ពុជា​រក​បាន​ដោយ​កីឡាករ វុធ តុលា និងសៀង ចន្ធា​២​គ្រាប់​ ខណៈ​ខ្សែ​ការពារ​ថៃ Chatmongkol ធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួន​ឯង។

ដល់​ថ្ងៃ​ទី​១៥​ខែ​ឆ្នាំ​ដដែល ខណៈ​ការ​ប្រកួត​ចុង​ប៉ូច​ក្នុង​ពូល​ហើយ​កម្ពុជា​ក៏​ធ្លាក់​រួច​ទៅ​ហើយ​ដែរ ខណៈ​វៀតណាម​ត្រូវ​ប្រឹង​យក​ឈ្នះ​កម្ពុជា​ឲ្យ​បាន​៦​គ្រាប់​ទើប​អាចមាន​ដង្ហើប​ដក​ឡើង​ទៅ​វគ្គ​៤ក្រុមចុងក្រោយ។ វាការ​ប្រកួត​ដែល​អ្នក​គាំទ្របាល់ទាត់​មួយ​ប្រទេស​ចង់​ឃើញបំផុត​ហើយ​វា​ពិត​ជា​កើ​តឡើង​មែន។ កម្ពុជា​បាន​យក​ឈ្នះ​ ចុង​ម៉ោង​ក្នុង​លទ្ធផល​២​ទល់​១។

កម្ពុជា​បាន​ធ្វើ​ការ​នាំមុខ​មុន​នៅ​នាទី​៥៨​ដោយ​សៀង ចន្ធា មុន​ពេល​កីឡាករ​វៀតណាម​រក​គ្រាប់​បាល់​តាម​ស្មើ។ តែ​គ្រាប់​បាល់​នៅ​នាទី​៩០+៥ ធី លៀង​ដែល​ទទួល​បាន​ពី​សៀង ចន្ធា​ដដែល​បាន​ផ្ដាច់​ដង្ហើម​ U18 វៀតណាម​ត្រឹម​នេះ​ហើយ​កម្ពុជា​បាន​បំបែក​កំណត់​ត្រា​ប្រវត្តិសាស្រ្ត​២​ក្នុង​ពាន​រង្វាន់​តែ​មួយ។

កម្ពុជា​ឈរ​ក្នុង​តារាង​ចំណាត់​ថ្នាក់​ពី​ថៃលើកដំបូង

បើ​និយាយ​ពី​លទ្ធផល​ឈ្នះ​U18ថៃ​យើង​ទើប​តែ​ឈ្នះ​ក្នុង​ឆ្នាំ​នេះ​ទេ ខណៈ​ឆ្នាំ​មុនៗ យើង​មិន​ដែល​ឈ្នះសោះ​ឡើយ​ហើយ​ទៀត​សោត!​កម្ពុជា​ក៏​មិនដែល​បាន​ឈរ​លើ​ថៃ​ក្នុង​តារាង​ចំណាត់​ថ្នាក់ស្ទើ​តែ​គ្រប់ពាន​រង្វាន់​គ្រប់​ព្រឹត្តិការណ៍។ ប៉ុន្តែ​ឆ្នាំ​នេះ​កម្ពុជា​បាន​ឈរ​ពី​ក្រុម​ខ្លាំង​ថៃហើយ។ ក្រោយ​ប្រកួត​ចប់​ក្នុង​ពូល​អស់ កម្ពុជាឈរ​លេខ​៤​មាន​៦​ពិន្ទុ ខណៈ​ថៃ​ឈរ​លេខ​៥​មាន​៥​ពិន្ទុប៉ុណ្ណោះ។

កីឡាករ​សំខាន់​កម្ពុជា​២​រូប​របួសធ្ងន់

កាលពីប្រកួតកន្លងទៅដែលកម្ពុជាប៉ះសឹង្ហបុរី កីឡាករ ប៊ុនធឿន ប៊ុណ្ណារ៉ុង ត្រូវបានរងរបួសធ្ងន់ធ្ងរដោយដាច់សរសៃរជង្គង់ (ACL) និង កីឡាករ វុធ តុលា ដែលបានរងរបួសបែកឆ្អឹងជេីង ខណៈកីឡាករទាំង២នាក់នឹងមិនមានវត្តមានសម្រាប់ការប្រកួតជាមួយវៀតណាមនោះទេ៕

 

Loading...