កីឡាករ U15 ថៃ ដែលវាយតបគ្នាថ្ងៃមុន នាំម្តាយឪពុក ចេញមុខសុំទោសជាសាធារណៈ

កីឡាករជម្រើសជាតិថៃ ក្រោមវ័យ១៥ឆ្នាំ ពោលគឺ Kongpop Sroirak ដែលបានបង្ករការវាយតប់លើទីលាន ក្នុងវគ្គផ្តាច់ព្រ័ត្រ AFF U15 Championship ជាមួយកីឡាករជម្រើសជាតិម៉ាឡេស៊ី ពេលនេះបានចេញមុខសុំទោសជាធារណៈ។

រឿងហេតុខាងលើបានកើតឡើងក្នុងការវគ្គប្រកួតផ្តាច់ព្រ័ត្ររវាងក្រុមជម្រើសជាតិទាំងទ្វេ មានការវាយតបគ្នាស្ទើរគ្រប់កីឡាករផងដែរនៅចុងម៉ោងទៅហើយ ពោលគឺផ្តើមចេញពីការប៉ះទង្គិចរវាងកីឡាករថៃ Kongpop Sroirak ជាមួយខ្សែប្រយុទ្ធម៉ាឡេស៊ី Muhammad Aliff Izwan 

ដោយសារការប៉ះទង្គិចគ្នាដួលលើទីលាន តាមរយៈវីឌីអូគេឃើញថាកីឡាករថៃខាងលើបានស្ទុះទៅដាល់ចំមុខមួយដៃលើកីឡាករម៉ាឡេស៊ីខាងលើ ជាហេតុនាំឲ្យប្រធានក្រុមម៉ាឡេស៊ី U15 ពោលគឺកីឡាករ Khairil Zain ក៏បានស្ទុះទៅវាយពីក្រោយលើកីឡាករថៃ Kongpop Sroirak និងបន្តមកមានការជ្រួលច្របល់ដោយមានការចូលពេញទីលានរវាងកីឡាករគ្រប់គ្នា ព្រមទាំងថ្នាក់ដឹកនាំក្លឹប មន្ត្រីអាជ្ញាកណ្តាលផងដែរដើម្បីទប់ស្កាត់បញ្ហាដែលកើតឡើងនោះ។

តែយ៉ាងណា កាលពីម្សិលមិញនេះនៅក្នុងបន្ទប់នៃការិយាល័យសហព័ន្ធកីឡាបាល់ទាត់ថៃ (FAT) Kongpop Sroirak បានចេញមុខសុំទោសជាសាធារណៈ និងទទួលស្គាល់នូវកំហុសរបស់ខ្លួនដែលបានប្រព្រឹត្តនោះ។ ជំនួបខាងលើមានការចូលរួមដោយប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ Somyot Poompunmuang  គ្រូជម្រើសជាតិថៃ U15 លោក  Salvador Valero Garcia ព្រមទាំងម្តាយឪពុករបស់កីឡាករបង្កររឿងខាងលើផងដែរ៕

Loading...